អត្ថប្រយោជន៍​របស់​ទឹកអំពៅ ដែល​មិន​ងាយ​មាន​នរណា​ដឹង​

3304
ចែករម្លែក
  • 14
    Shares

​និយាយ​ដល់​រឿង​ទឹកអំពៅ អ្នក​ប្រហែលជា​ធ្លាប់​ដឹង​ច្បាស់​ហើយ ព្រោះ​វា​ជា​ភេសជ្ជៈ​ធម្មជាតិ តែមួយគត់ ដែល​អ្នក​អាច​រក​ទិញ​បាន​គ្រប់​ទីកន្លែង ក្នុងប្រទេស ហើយក៏​មានតម្លៃ​ថោក​ថែម ទៀតផង​។ ប៉ុន្តែ​វា​គឺជា​ភេសជ្ជៈ​មួយ ប្រភេទ​ដែល​មិនសូវមាន​នរណា​ដឹង​ច្រើន​អំពី​ប្រយោជន៍ របស់​វា​ឡើយ ក្រៅ ពី​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​។ ទឹកអំពៅ គ្មាន​ជាតិ​ខ្លាញ់ ប្រូតេអ៊ីន និង​សរសៃ ប៉ុន្តែ វា​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម សូ​ដ្យូ​ម ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម​និង​ជាតិ​ដែក​ទៅវិញ​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​ទឹកអំពៅ​ផ្តល់ឱ្យ ហើយក៏​មិនសូវមាន នរណា​ដឹង​អំពី​រឿង​នេះដែ​រៈ​
​ ​
​ការ​ញ៉ាំ​ទឹកអំពៅ​នឹង​ជួយ បង្កើន​ចំនួន​ម៉​ង់​ហ្គា​ណេ​សដែក កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម​ក្នុង រាងកាយ ដូច្នេះ​វា​ក៏​ជា​ផ្នែក​មួយ​ដ៏ សំខាន់​ក្នុងការ​ពង្រឹង​សុខភាព​ឆ្អឹង​។ វា​ក៏​ជា​រឿង​ដែល​ជួយ​ក្នុងការ បង្ការ​ជំងឺ​ពុក​ឆ្អឹង​ថែម​ទៀតផង​។ គ្រាន់តែ​ញ៉ាំ​ទឹក អំពៅ​មួយ​កែវជា​រៀងរាល់ថ្ងៃ​អាចជួយ​ឱ្យ​ឆ្អឹង អ្នក​រឹងមាំ​បាន​នៅពេល​អាយុ​កាន់តែច្រើន​។​
​ ​
​បង្កើន​ថាមពល​
​ដើម​អំពៅ​ផ្ទុក​ទៅដោយ​សារ ធាតុ Sucrose ដែល​គេ​ដឹងថា​ជា​ទម្រង់ សាមញ្ញ​មួយ​នៃ​ជាតិ​ស្ករ​។ ដោយសារ តែ​វា​សម្បូរ​សារធាតុ​មួយ​នេះ ដូច្នេះ​ទឹក របស់​វា​ក៏​ងាយស្រួល​បឺត​ស្រូប​ចូលទៅ ក្នុង​រាងកាយ និង​បង្កើន​ថាមពល​លឿន ដែរ​នៅពេលដែល​កំពុងតែ​ខ្សោះ​ជាតិ ទឹក ឬ​កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ។​
​ ​
​សុខភាព​តម្រងនោម
​វា​ជា​ភេសជ្ជៈ​ដែលមាន​ជាតិ សូ​ដ្យូ​ម​ទាប និង​ខ្លាញ់​ទាប​ពី​ធម្មជាតិ ហើយក៏​មិនមាន​ជាតិ​ខ្លាញ់ Saturated Fat ដែរ ដូច្នេះ​វា​នឹង​ជួយ​ថែរក្សា​តម្រង នោម​ឱ្យមាន​សុខភាព​ល្អ​បាន​។​
​ ​
​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
​ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​ទឹកអំពៅ​អាចជួយ​បន្ថយ​ចំនួន កូ​ឡេ​ស្តេ​រ៉ុល ទាំង Triglycerides និង ខ្លាញ់​អាក្រក់ ហើយ​អាច​ការពារ​បេះដូង កុំឱ្យ​កើត​ជំងឺ​បាន​ថែមទៀត​។​
​ ​
​បង្ការ​ជំងឺមហារីក​
​អំពៅ​ជួយ​ការពារ​ជំងឺ​មហា រីក​បាន​ច្រើន​របៀប ។ នេះ​ដោយសារតែ​វា​សម្បូរ​ទៅដោយ​ជាតិ អាល​កា​ឡាំង ជាមួយនឹង​វត្តមាន​ដ៏​ច្រើន​នៃ​ជាតិ​ដែក ម៉​ង់​ហ្គា​ណេ​ស ម៉ាញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម និង​កាល់ស្យូម​។ វា​ក៏​ពិបាក​សម្រាប់ កោសិកា​មហារីក​រស់នៅ​ក្នុង​មជ្ឈដ្ឋាន អាល​កា​ឡាំង​ដែរ ជាពិសេស​មហារីក សុដន់ និង​ប្រូ​ស្តា​ត​តែម្តង​។ អ្នក​អាច ទទួលបាន​ប្រយោជន៍​នេះ​តាមរយៈ​ការ ញ៉ាំ​ទឹកអំពៅ​ទៀងទាត់​។​
​ ​
សុខភាព​ស្បែក​
​សមាសធាតុ​មួយ​នៃ​ទឹកអំពៅ គឺ Alpha Hydroxy Acid ជាពិសេស Glycolic Acid ដែលជា​អង់​ទី​អុកស៊ីដ​ង់ សម្រាប់​ជួយ​ដល់​ស្បែក​។ នៅពេល​ញ៉ាំ​ទឹកអំពៅ​ទៀងទាត់ វា​នឹង​ជួយ លាង​សម្អាត​ការបង្ក​រោគ និង​ការ​រលា​កលើ ស្បែក ខណៈពេល​បន្ថយ​រោគសញ្ញា​នៃ ភាព​ចាស់ ដូចជា ស្នាម​មុន ជាំ​ជ្រីវជ្រួញ សម្លាក និង​ការ​ប្រែ​ពណ៌​ស្បែក ៕ ដោយៈ health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម