ដោយៈសុផល/ភ្នំពេញ៖ រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញ អង្ករ ទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន ជិត៦៤ម៉ឺនតោន និងនាំចេញស្រូវ ជាង៣,៤លានតោនដែលគិតជាទឹកប្រាក់ ជាង ១.២៥៥លានដុល្លារអាម៉េរិក ។នេះបើតាមសេចក្តីប្រកាសពត៌មានរបស់សហព័ន្ធស្រូវអង្ករ។

សហព័ន្ធស្រូវអង្ករ កម្ពុជា បានឱ្យដឹងថា អង្ករកម្ពុជា នាំទៅកាន់ទីផ្សារ អន្តរជាតិ ចំនួន ៥ ៩ប្រទេស ដែលក្នុងនោះ នាំចេញ ច្រើនជាងគេ ទៅកាន់ប្រទេសចិន រួមទាំង តំបន់ ស្វយ័ត ហុងកុង ម៉ាកាវ បានចំនួន ២៨៨.៨៣០ តោន ឬស្មើនឹង ៤៥% ប្រទេសនៅទ្វីប អឺរ៉ុប ចំនួន ២៥ បានបរិមាណ សរុបចំនួន ២២១.៥០៤ តោន ឬស្មើនឹង ៣៥% ប្រទេសសមាជិក អាស៊ាន ចំនួន ៤ បានបរិមាណ សរុបចំនួន ៦៤.៧៣៣តោន ឬស្មើនឹង ១០% និងបណ្តាគោលដៅផ្សេងៗ នៅអាហ្វ្រិក អាមេរិក អូស្ត្រាលី រុស្ស៊ី អ៊ុយក្រែន… ហើយប្រទេសផ្សេង ចំនួន ២៧ប្រទេស និងដែនកោះបាន បរិមាណ សរុប ចំនួន ៦១.៩៣៧ តោន ឬស្មើនឹង ១០% នៃការនាំចេញសរុប ចំនួន ៦៣៧.០០៤តោន ដែលមានតម្លៃសរុប ចំនួន ៤១៨,២៩ លានដុល្លារ សហរដ្ឋអាមេរិក។

សម្រាប់ការនាំចេញស្រូវ ទៅកាន់ប្រទេសវៀតណាម បានចំនួន ៣.៤៧៧.៨៨៦ តោន ដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៨៤១,០៩ លានដុល្លារអាមេរិក៕ N