ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ) ៖ ពិធីបុណ្យនេសាទត្រីរដូវរងាបានបើកកាលពីថ្ងៃពុធទី៤សីហានៅបឹងឆាហ្គាន (Chagan)ដែលជាការចាប់ផ្តើមនៃរដូវមាសប្រចាំឆ្នាំសម្រាប់ការនេសាទរដូវរងានៅទីនេះ។
បឹងឆាហ្គាន ដែលមានទីតាំងនៅទីក្រុងសុងយួន (Songyuan) នៃខេត្តជីលីន (Jilin) ភាគឦសានប្រទេសចិន គឺជាបឹងទឹកសាបដ៏ធំបំផុតមួយរបស់ចិន ដែលមានធនធាននេសាទសម្បូរបែប។ អស់ជាច្រើនសតវត្សរ៍មកហើយ អ្នកស្រុកដែលរស់នៅតាមមាត់បឹងឆាហ្គានបានរក្សាទំនៀមទម្លាប់នៃការនេសាទលើទឹកកក ដោយការខួងដោយដៃតាមរន្ធទឹកកកដ៏ក្រាស់ហើយបោះអួនចូលទៅក្នុងទឹកកកដើម្បីចាប់ត្រី។
បន្ទាប់ពីការផ្សព្វផ្សាយជាច្រើនឆ្នាំ ការនេសាទរដូវរងានៅបឹងឆាហ្គានបានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមនៅក្នុងទីក្រុង៕
អ្នកទេសចរនាំគ្នាសាទត្រីរដូវរងានៅបឹងឆាហ្គានកាលពីថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២២