ដោយ៖ដេប៉ូ/ភ្នំពេញ៖ក្រសួងយុត្តិធម៌ និង អន្តរ ក្រសួងបានបើកកិច្ចប្រជុំរួមគ្នាមួយដើម្បីធ្វើការពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ។

ក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងកិច្ចប្រជុំអន្តរក្រសួងនេះ មានតំណាងជាច្រើនរូបមកពីក្រសួងមហាផ្ទៃ តំណាងក្រសួងបរិស្ថាន និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ។

គួរបញ្ជាក់ថា៖ការបើកកិច្ចប្រជុំដែលបានធ្វើឡើងនាថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២២នេះបានចូលរួមដោយមន្ត្រីជាន់ខ្ពស់ចំនួន២រូបរបស់ក្រសួងយុត្តិធម៌ គឺ លោក ជីវ សុងហាក់ និង លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកពិនិត្យ និងផ្ដល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផល សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ និង សេចក្ដីព្រាងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ៕/PC