ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ និងសហការី នារសៀលថ្ងៃទី៣ ខែមករា  ឆ្នាំ២០២៣ បាននាំយកអំណោយរបស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កែ សួនសុភី ទៅប្រគល់ជូនដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់ ភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។

អំណោយរួមមានអង្ករ ចំនួន ៤ តោន កុំព្យូទ័រ ២០ គ្រឿង និងសម្ភារ:សិក្សាមួយចំនួន។

ក្រោយពីបានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់លោក ស សុខា និងលោកស្រី ចំពោះ ក្មួយៗកុមារកំព្រា ទាំងអស់ រួចមក លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានអំពាវនាវ ដល់ក្មួយៗ ត្រូវហូបស្អាត រស់នៅស្អាត និងពេលសិក្សា ត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ជាកូនល្អ សិស្សល្អ និងជាក្មេងល្អ សម្រាប់សង្គម ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមឱ្យលោកគ្រូ អ្នកគ្រូ ម៉ែដោះ និងក្មួយៗត្រូវបន្តអនុវត្តវិធានការសុខាភិបាល គឺ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ៕/V-PC