ដោយៈ បាយ័ន / សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ ដល់កុមារអាយុ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងដូសទី៦ សម្រាប់មន្ត្រីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

តាមសេចក្តីជូនដំណឹងរបស់សាលាខេត្តសៀមរាប បានឱ្យដឹងថាៈ យុទ្ធការការចាក់ វ៉ាក់សាំង គឺចាប់ផ្តើមនៅថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ពីម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទីថ្ងៃត្រង់ និងម៉ោង ១៤:០០នាទី រសៀល ដល់ម៉ោង ១៦:៣០នាទី (មិនមានការឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃ បុណ្យ)​ តាមទីតាំងមួយចំនួនដូចមានក្នុងសេចក្តីជូនដំណឹង។
សូមអានសេចក្តីជូនដំណឹង ដូចខាងក្រោម៖