​ជិះ​ម៉ូតូ​ទៅបុក​បង្គោល​ភ្លើង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នា​ក់នៅ​ក្រុង​សៀមរាប​

901
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​យុវជន​ម្នាក់​បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​រីឯ​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​ដោយ​ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​ដោយ​ខ្លួនឯង​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​កើតឡើង​នៅវេលា​ម៉ោង ១៩​នឹង​០០​នាទី​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិតក្នុង​ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប​បាន​ស្គាល់ឈ្មោះ​ហើយ​។​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឱ្យ​បញ្ជាក់​ដឹងថា​ជនរងគ្រោះ​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ឆ្នាំ​២០១៧​ដោយ​ឌុប​គ្នា​ពី​ទិស​លិចទៅ​ទិស​កើត​ហើយក៍​រេ​ចង្កូត​ទៅបុក​ប​ង្គោ​ល​ភ្លើង​ដោយ​ខ្លួនឯង​តែម្តង​។​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​ដែល​ស្លាប់​គឺមាន​ឈ្មោះ អ៊ា​ត អ៊ា​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ចំណែក​អ្នករបួស​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ កំពុង​សង្គ្រោះ​ឯ​មន្ទីរពេទ្យ​។
​ជនរងគ្រោះ​ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​អ្នករងរបួស​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ព្យាបាល ។​ចំណែក​អ្នកស្លាប់​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ណៃ​ណី​ព្រះពុទ្ធសាសនា ។​ចំណែក ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​សង្កាត់​ស្រ​ង៉ែ ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/

​ជិះ​ម៉ូតូ​ទៅបុក​បង្គោល​ភ្លើង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នា​ក់នៅ​ក្រុង​សៀមរាប​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ