ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ការបញ្ឈប់បុគ្គលិកនិយោជិតរបស់ក្រុមហ៊ុនAmazonឥឡូវនឹងបង្កើនដល់ជាង១៨.០០០នាក់ ជាផ្នែកនៃការកាត់បន្ថយកម្លាំងពលកម្មមួយ នេះបើតាមការបញ្ចេញអោយដឹងពីនាយកក្រុមហ៊ុនលោក អ៊ែនឌី ចាសស៊ី(Andy Jassy)កាលពីថ្ងៃពុធ។

ការសំរេចកាត់បន្ថយនិយោជិត ដែលក្រុមហ៊ុនបានប្រកាសអោយដឹងមុននេះ នឹងប៉ះពាល់ខ្លាំងលើពាណិជ្ជកម្មអេឡិចត្រូនិចនិងផ្នែកប្រភពធនធានមនុស្ស។

Amazonមានបុគ្គលិកកម្មករជាង១,៥លាននាក់ រួមមានបុគ្គលិកឃ្លាំង ដែលធ្វើអោយវាជាក្រុមហ៊ុនឯកជនធំបំផុតទីពីររបស់អាម៉េរិក បន្ទាប់ពីWalmart Inc.។

លោកចាសស៊ី បាននិយាយថា ការរៀបចំផែនការប្រចាំឆ្នាំនេះធ្វើឡើងទាំងពិបាកដោយសារតែសេដ្ឋកិច្ចមិនប្រាកដប្រជានិងថាក្រុមហ៊ុនបានជួលបុគ្គលិកលឿនពេកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ក្រុមហ៊ុនជួបការរីកចំរើនយឺតទៅនៅពេលអតិផរណាកើនឡើង ដែលជំរុញអោយស្ថាប័នជំនួញនិងអ្នកប្រើប្រាស់កាត់បន្ថយការចំណាយហើយភាគហ៊ុនរបស់វាក៏ធ្លាក់ចុះអស់ពាក់កណ្តាលនៅមួយឆ្នាំមកនេះ៕