ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ដោយមានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំ Video Conference បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ មិទ្ទីញអបអសាទរខួបអនុស្សាវរីយ៍ លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (ថ្ងៃទី៧ មករា ១៩៧៩ – ៧ មករា ២០២៣), ការងារត្រៀមរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថ ឆ្នាំ២០២២ និងទិសដៅការងារ កងរាជអាវុធហត្ថ ឆ្នាំ២០២៣, ការងារត្រៀមរៀបចំពិធីបញ្ចុះបឋម សិលាសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រៃវែងនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ, ការងារត្រៀមរៀបចំកម្លាំងការពារសន្តិសុខឈរផែន នៅពហុកីឡដ្ឋានមរតកតេជោ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
សូមជម្រាបថា អញ្ជើញចូលរួមផ្សព្វផ្សាយផែនការការពារនេះ មានឧត្តមសេនីយ៍ នាយសេនាធិការរង ស្នងការ ស្នងការរង នាយរង ការិយាល័យហិរញ្ញវត្ថុ នាយរង ខុទ្ទកាល័យ វរសេនីយ៍ វរសេនាតូច កងអន្តរាគមន៍ និងភ្ជាប់ Video Conference ទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី ខេត្ត៕ V / N
(រូបថតៈ ប៉េអឹមលើផ្ទៃ ប្រទេស)