ដោយៈ សរិទ្ធ / បាត់ដំបងៈ យុវជនម្នាក់ ទំនងជាបែកថ្នាំ ធ្វើទុក្ខខ្លាំង បានទាញកាំបិតអារក សម្លាប់ខ្លួនឯង យ៉ាងរន្ធត់ នៅពីមុខឪពុក ជាជនពិការជើង ដែលកំពុងធ្វើការ នៅក្នុងចម្ការ ដំឡូងមី។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចចម្ការដំឡូង មួយកន្លែង ស្ថិតនៅភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។អត្តឃាតជន មានឈ្មោះ រូត ចិន អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
ជននេះ បានប្រើប្រាស់កាំបិតប៉័ងតោ (កាំបិតកាប់ដំឡូង) អារកខ្លួនឯង ដាច់បំពង់ក បណ្ដាលឱ្យស្លាប់ភ្លាម ៗនៅចំពោះមុខឪពុករបស់ខ្លួន ជាជនពិការជើង ដែលកំពុងបញ្ឆេះម៉ាស៊ីនចិញ្ច្រាំដំឡូងមី នៅក្នុងរោងចំការរបស់គាត់ ។
បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារ បានឲ្យដឹងថា អត្តឃាតជន ជាមនុស្សញៀនថ្នាំ ហើយដើរបាត់ៗពីផ្ទះ មិនដែលជួយការងារឪពុកពិការឡើយ។ មុនថ្ងៃកើតហេតុ អត្តឃាតជន បានដើរបាត់ពីផ្ទះ ២ ថ្ងៃ ស្រាប់តែត្រឡប់មកវិញ មិនដឹងយ៉ាងម៉េច ស្រាប់តែទាញកាំបិតប៉័ងតោ មកអារក នៅចំពោះមុខឪពុកដែលកំពុងប្រើប្រាស់ម៉ាស៊ីនចិញ្ច្រាំដំឡូង នៅក្នុងរោងចម្ការ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ជុំវិញករណីនេះ សមត្ថកិច្ច បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីត្រូតពិនិត្យ និងធ្វើកោសល្យវិច័យ លើសាកសព និងបានប្រគល់សពឲ្យទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕ V / N