ដោយ៖មុនីរ័ត្ន/គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE​ បានឲ្យដឹងថា៖ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ នឹងរៀបចំពិធីបើកការប្រកួតបាល់ ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ម៉ោង១៥ និង០០ នាទីរសៀលតទៅ នៅកីឡដ្ឋានស្មាត អ អេស អិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

នៅក្នុងដំណើរការរៀបចំពិធីបើកការប្រកួតទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នឹងមានការ ដង្ហែក្បួនព្យុហយាត្រាកីឡាករ កីឡាការិនី និងមានការសម្តែងសិល្បៈរបស់សិល្បករ សិល្បការិនីល្បីៗ មានដូចជាលោក ហ្សូណូ ,លោក សាយ និងអ្នកនាង សុគន្ធ នីសា ជូនទស្សនាកំសាន្តផងដែរ។

ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នេះ​ នឹងផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ BTV៕សរន