ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់លែង ដឹកនាំដោយលោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងសមាជិក សមាជិកាសាខា អនុសាខាស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខា អនុសាខា ទៅជូនដល់កុមារកំព្រាចំនួន ៥នាក់ដែលឪពុក និងម្តាយ បានស្លាប់ដោយសារជំងឺនៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ។

ក្នុងឱកាសនោះ លោកស្រូ ប៊ន សុភី បានបញ្ជាក់ថាៈ អំណោយដែលបាននាំយកទៅប្រគល់ជូនកុមារកំព្រាទាំងនោះ រូមមានៈ
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងអង្ករ ៥០ គ.ក មី២កេស ត្រីខ ២យួរ មុង២ សារុង២ ភួយ២ ក្រមា២ កន្ទេល២ ឈុតខោអាវកុមារ ៥ឈុត មួកទារក ស្រោមដៃ ស្រោមជើង ម្សៅទឹកដោះគោ ដបទឹកដោះគោ ទឹកសុទ្ធគូលែន ១កេះ និងថវិកា ៥០ មុឺនរៀល ចំណែកអនុសាខាស្រុកកំពង់លែង ថវិកា ២០ មូឺនរៀល និងថវិកាសប្បុរសជន ៤៧ មុឺនរៀលទៀតផង៕ V / N