Views: 28 Post navigation ប្រធានាធិបតី ពូទីន បានបញ្ជាអោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីផ្អាកការប្រយុទ្ធគ្នា៣៦ម៉ោងនៅអ៊ុយក្រែននាចុងសប្តាហ៍នេះសំរាប់ចូលរួមបុណ្យគ្រីសម៉ាសអ័រថូដុករុស្ស៊ី តែរដ្ឋាភិបាលទីក្រុងគៀវ បានបញ្ជាក់ថាខ្លួននឹងមិនធ្វើតាមទេ។ នាវាចម្បាំងអាម៉េរិកមួយបានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ដែលមានការប្រទាញប្រទង់គ្នាកាលពីថ្ងៃព្រហស្បតិ៍ ជាផ្នែកនៃអ្វីដែលយោធាអាម៉េរិកហៅថា សកម្មភាពបើក ឆ្លងកាត់ធម្មតាដើម្បីសេរីភាពនាវាចរណ៍ តែបង្កកំហឹងពីចិនប៉េកាំង។