ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ៊ុយក្រែនបានចាត់ទុកបទបញ្ជាដោយឯកតោភាគីរបស់រុស្ស៊ីសម្រាប់បទឈប់បាញ់រយៈពេល ៣៦ ម៉ោងដែលចាប់ផ្តើមពីថ្ងៃសុក្រនេះតទៅថាជាល្បិចកល ហើយមេដឹកនាំអាម៉េរិកនិងអាល្លឺម៉ង់បាននិយាយថា ពួកគេនឹងបញ្ជូនរថពាសដែកប្រយុទ្ធដើម្បីជំរុញដល់រដ្ឋាភិបាលក្រុងគៀវ។
ក្រុមមន្ត្រីអាម៉េរិកបាននិយាយថា កញ្ចប់សព្វាវុធរបស់អាម៉េរិក ដែលនឹងប្រកាសនៅថ្ងៃសុក្រនេះ ត្រូវគេរំពឹងថានឹងរួមបញ្ចូលរថពាសដែកប្រយុទ្ធ Bradley ប្រហែល ៥០គ្រឿងជាផ្នែកមួយនៃជំនួយផ្នែកសន្តិសុខសរុបប្រហែល ២,៨ ពាន់លានដុល្លារ។
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មានថា “ឥឡូវនេះសង្គ្រាមនៅអ៊ុយក្រែនគឺស្ថិតនៅចំណុចសំខាន់មួយ។ យើងត្រូវតែធ្វើគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី”។
យោងតាមសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ពីលោកបៃដិននិងអធិការបតីអូឡាហ្វ សូល បានឱ្យដឹងថា អាល្លឺម៉ង់នឹងផ្តល់រថពាសដែកប្រយុទ្ធ Marder។
ប្រទេសទាំងពីរបានយល់ព្រមបណ្តុះបណ្តាលទាហានអ៊ុយក្រែនអំពីរបៀបប្រើប្រាស់រថពាសដែកទាំងនេះ។ អាល្លឺម៉ង់ក៏នឹងផ្គត់ផ្គង់ជើងទម្របាញ់មីស៊ីលការពារដែនអាកាស Patriot ដល់អ៊ុយក្រែនផងដែរ ដែលបានទទួលជោគជ័យក្នុងសមរភូមិមួយចំនួន ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានកាលពីខែកុម្ភៈឆ្នាំមុន ប៉ុន្តែបានស្នើសុំអាវុធធុនធ្ងន់ជាងនេះពីសម្ពន្ធមិត្ត៕
អាល្លឺម៉ង់និងអាម៉េរិកយល់ព្រមបញ្ជូនរថពាសដែកប្រយុទ្ធដល់អ៊ុយក្រែនដើម្បីទប់ទល់នឹងរុស្ស៊ី
ប្រធានាធិបតី ពូទីន បានបញ្ជាអោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីផ្អាកការប្រយុទ្ធគ្នា៣៦ម៉ោងនៅអ៊ុយក្រែននាចុងសប្តាហ៍នេះសំរាប់ចូលរួមបុណ្យគ្រីសម៉ាសអ័រថូដុករុស្ស៊ី តែរដ្ឋាភិបាលទីក្រុងគៀវ បានបញ្ជាក់ថាខ្លួននឹងមិនធ្វើតាមទេ