ឆ្នាំជូត
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នក បានប្តូរផ្លាស់មកល្អប្រសើរ ម្ល៉ោះហើយ ធ្វើឱ្យដំណើរជីវិតមានភាពភ្លឺថ្លា ហើយចង់ដោះស្រាយអ្វីតែងសម្រេចជោគជ័យដែរ។
-កិច្ចការងារ៖ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយផង។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។
–បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ការរស់នៅរបស់ស្រ្តីនៅតែមានភាពលំបាកជាងបុរសតែយ៉ាងណាថ្ងៃនេះឃើញថាមានភាពធូរស្បើយបន្តិចវិញ។
-កិច្ចការងារ៖នៅថ្ងៃនេះមិនថាមានបញ្ហាក្បែរខ្លួនឬកិច្ចការងារផ្ទាល់ខ្លួនក្តីតែងមានភ្លើងសញ្ញាភ្លើងខៀវបើករង់ចាំជានិច្ច។ក្រៅពីនេះកិច្ចការងារតែងធ្វើតិចទទួលបានផលច្រើនថែមទៀត។
–ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរនាថ្ងៃនេះឃើញថាលោកអ្នកបើចង់ជួញឆ្ងាយជិតមិនសូវជួបផលលំបាកប៉ុន្មានទេ ប៉ុន្តែនិយាយពីចំណូលនោះឃើញថាខ្សត់ខ្សោយបន្តិច។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ នៅក្នុងផ្ទះសម្បែងស្រ្តីបុរសចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែការយកភាពមោហៈទោសៈដាក់ខ្លួន។
-កិច្ចការងារ៖ដំណើរជីវិតរបស់លោកអ្នកពុំសូវគាប់ប្រសើរទេ ហើយបើមានកិច្ចការអ្វីសំខាន់ដែលត្រូវដោះស្រាយឃើញថាមិនអំណោយផលល្អដែរ ហេតុនេះបើចង់ពន្យាពេលក៏ជាការប្រសើរដែរ។ក្រៅពីនេះលោកអ្នកចូរប្រយ័ត្នកើតជម្លោះវិវាទជាមួយក្រុម មនុស្សភេទផ្ទុយគ្នាបង្កើតជាបញ្ហាណាមួយឡើង។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាការរកប្រាក់ចំណូល ហើយប្រាក់បង្វិលដើមទុនជួបបញ្ហាលំបាកច្រើនដែរ។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖អំឡុងពេលនេះលោកអ្នកត្រូវរួសរាន់បើចង់កាន់កិច្ចការឬផ្តើមធ្វើអ្វីមួយ ពីព្រោះថាឱកាសល្អៗនៅរង់ចាំ ហើយចូរចងចាំថាមិនត្រូវនៅស្ងៀមពេកឡើយប្រយ័ត្នអនាគតរកភាពរុងរឿងដូចគេមិនឃើញ។
-កិច្ចការងារ៖ការប្រកបការងារហាក់ទទួលរងសម្ពាធច្រើន ដូចនេះត្រូវចេះធ្វើគធ្វើថ្លង់ចំពោះបញ្ហាមួយចំនួនទើបគ្មានរឿងរាវចូលមកលុកលុយយាយីកើត។
–ការធ្វើជំនួញ៖សម្រាប់ការប្រកបការងាររកស៊ីជួញដូរមានការលំបាកក្នុងការរកផលចំណូលបន្តិច តែយ៉ាងណាការជួញទីជិតឆ្ងាយក៏នៅអាចរកផលចំណូលគ្រាន់បំពេញបំពង់ផង។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតែលោកអ្នកមិនត្រូវភ្លើតភ្លើនហួសហេតុឡើយប្រយ័ត្ននាំផលលំបាកណាមួយនៅគ្រាខាងមុខ៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ដំណើរជីវិតរស់នៅទោះលោកអ្នកទៅកាន់ទីណាមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ និង អាណិតស្រឡាញ់ជានិច្ច។
-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តបំពេញកិច្ចការងារតូចធំពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីគាប់ចិត្ត។
–ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកប។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ក្នុងរង្វង់គ្រួសារមានការចាប់កំហុសគ្នាច្រើន ហើយទាល់តែចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើង។
-កិច្ចការងារ៖ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ និង មានការជឿនលឿនទៅមុខគ្រាន់កក់ក្តៅផ្លូវចិត្ត។
–ការធ្វើជំនួញ៖ សម្រាប់ការប្រកបរបររកស៊ីជួញដូរទោះធ្វើជំនួញអ្វីក៏តែងផ្តល់ផលល្អ និងមានការចម្រើនលូតលាស់ដោយទទួលផលសម្រេចជាទីពេញចិត្ត។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើររកាំចិត្តច្រើន ម្ល៉ោះហើយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖នៅថ្ងៃនេះដួងរាសីបានធ្លាក់ស្រុតចុះវិញ ម្ល៉ោះហើយការរស់នៅបើចង់ធ្វើអ្វីគឺមិនបានដូចគាប់បំណងឡើយ ហើយពិសេសអាចនឹងមានការរំលោភបំពានពីអ្នកដទៃថែមទៀត។
-កិច្ចការងារ៖អ្នកប្រកបការងារទីខ្ពស់ពិសេសកម្មករសំណង់ចូរប្រយ័ត្នប្រយែងការទ្បើងទីខ្ពស់ក្រែងភ្លាត់ដៃជើងធ្លាក់ចុះគ្រោះថ្នាក់ដោយប្រការណាមួយ។
–ការធ្វើជំនួញ៖ ការជួញដូរទីឆ្ងាយជិតចំណូលពុំឃើញមានចូលជាគួរកត់សម្គាល់ទេគឺនៅតែខ្សត់ភាគច្រើនជាង។
–បញ្ហាស្នេហា៖រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រឆាំងគ្នាដោយសារតែភាពចង់ចាញ់គ្នាមិនតិចដែរទេ៕
ឆ្នាំមមែ
ថ្ងៃនេះរាសីស្រុតចុះ។
-ការរស់នៅ៖ការរស់នៅលោកអ្នកតោងចងចាំពាក្យចាស់ថា”ជីវិតគឺជាអ្នកកំណត់ទិសដៅ ហើយកាលពេលវេលានោះគឺជាអ្នកកំណត់ជីវិតរបស់យើងវិញ” ហេតុនេះហើយការរស់នៅយើងគប្បីមានទិដៅជីវិតឱ្យបានត្រឹមត្រូវបើពុំនោះទេនឹងជួបផលលំបាករហូតដល់ការបញ្ចប់ជីវិតទៅវិញពុំខាន។
-កិច្ចការងារ៖ដោយឡែកការប្រកបការងារបើទោះបីជួបការលំបាកម្តេចម្តា ប៉ុន្តែបើខិតខំពុះពារតែងសម្រេចមួយកម្រិតដែរ។
-ការធ្វើជំនួញ៖ការធ្វើដំណើរជួញដូរទីជិតឆ្ងាយមានភាពសុខដុមល្អតែយ៉ាងណាមិនត្រូវមានចិត្តប្រកែប្រកាន់ច្រើននោះឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវចូលផ្ទះ។
–បញ្ហាស្នេហា៖ រីឯសម្ព័ន្ធស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរ ម្ល៉ោះហើយធ្វើឱ្យការរស់នៅមិនថានៅផ្ទះសម្បែងឬចេញទៅទីឆ្ងាយបើមានបញ្ហាមិនល្អណាមួយចោទឡើងតែងមានក្រុមមនុស្សជួយសម្រាលផលលំបាកផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
-កិច្ចការងារ៖ការប្រកបការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់គាប់ប្រសើរ។
–ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទីជិតឆ្ងាយទោះពុំសូវផ្តល់ផលល្អពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រុះស្រួលគ្នាប្រពៃ ៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកក្រឡាប់ចាក់បានធ្លាក់ស្រុតចុះវិញ ម្ល៉ោះហើយការរស់នៅចូរប្រយ័ត្នប្រយែងបន្តិច ពិសេសពាក្យសម្តី និងបញ្ហាសុខភាព។
-កិច្ចការងារ៖ពុំមានឃើញអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺរាល់កិច្ចការងារតូចធំដំណើរទៅមុខសន្សឹមៗជានិច្ច។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
–បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំច
ថ្ងៃនេះរាសីល្អជាមធ្យម។
-ការរស់នៅ៖នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកមានបញ្ហាអាក្រក់ខ្លះៗចូលមកយាយីផង ដូចនេះទោះធ្វើអ្វីក៏ដោយត្រូវចេះត្រួតពិនិត្យឱ្យបានច្បាស់លាស់ទើបមិនមានបញ្ហាអាក្រក់ណាមួយចោទឡើងត្រូវពិបាកក្នុងការដោះស្រាយនាពេលក្រោយ។
-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺដូចសព្វមួយដង។
-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញនៅថ្ងៃខាងមុខជាក់ជាពុំខាន។
–បញ្ហាស្នេហា៖បញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការលូតលាស់ទៅមុខយឺតៗហើយងាយថយក្រោយណាស់៕
ឆ្នាំកុរ
ថ្ងៃនេះរាសីល្អជាមធ្យម។
-ការរស់នៅ៖ក្នុងថ្ងៃនេះមនុស្សល្អអាចប្រែជាអាក្រក់ ហើយមនុស្សអាក្រក់អាចនឹងអាក្រក់ថែមទៀតដូចនេះធ្វើអ្វីក៏ដោយត្រូវប្រយ័ត្នប្រយែងទើបចៀសផុតបញ្ហាចំពោះមុខ។
-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿនតិច ហើយពិសេសកិច្ចការងារមិនអាចធ្វេសប្រហែសឡើយនាំជួបស្ថានភាពលំបាកណាមួយស្មានមិនដល់។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។ការធ្វើដំណើរទីជិតឆ្ងាយទាំងពេលទៅនិងត្រឡប់មកវិញពុំសូវមានសុវត្តិភាពទេគប្បីមានការប្រយ័ត្នប្រយែងពិសេសអ្នកបើកបរមិនត្រូវសេពគប់គ្រឿងស្រវឹងដាច់ខាត។
–បញ្ហាស្នេហា៖ស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទី៣ចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកប្រេះស្រាំធ្ងន់ធ្ងរណាមួយកើតឡើង៕