ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ព្រះអង្គម្ចាស់ហារីបានគាស់កកាយរំលឹកអំពីការសេពកូកាអ៊ីនរបស់ទ្រង់និងការបាត់បង់ព្រហ្មចារិយ៍របស់ទ្រង់ទៅស្ត្រីចំណាស់ម្នាក់នៅទីវាលមួយនៅខាងក្រោយហាងស្រាមួយកន្លែង នៅក្នុងសៀវភៅកំណត់ហេតុដ៏កក្រើកថ្មីរបស់ទ្រង់។
នៅក្នុងសៀវភៅ Spare ទ្រង់ហារីបានមានបន្ទូលថាទ្រង់បាន “សេពកូកាអ៊ីន” ក្នុងអំឡុងពេលការថតវីដេអូចុងសប្តាហ៍នៅរដូវក្តៅឆ្នាំ ២០០២ នៅពេលដែលទ្រង់មានព្រះជន្ម ១៧ វស្សា ហើយបាន “សេពពីរបីដងទៀត” នៅក្នុងឱកាសផ្សេងទៀត នេះបើយោងតាមកាសែត Times ។
ព្រះអង្គម្ចាស់ព្រះជន្ម ៣៨ វស្សាអង្គនេះបានសរសេរថា “វាមិនសប្បាយទេហើយវាមិនធ្វើឱ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយដូចដែលវាបានធ្វើចំពោះអ្នកដទៃនោះទេប៉ុន្តែវាបានធ្វើឱ្យខ្ញុំមានអារម្មណ៍ខុសប្លែក ហើយនោះគឺជាគោលដៅចម្បងរបស់ខ្ញុំ។ គឺដើម្បីមានអារម្មណ៍ខុសប្លែក”។
“ខ្ញុំមានអាយុ ១៧ ឆ្នាំ មានបំណងសាកអ្វីៗសឹងតែគ្រប់យ៉ាង ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់រាជវង្ស។ យ៉ាងហោចណាស់ នោះជាអ្វីដែលខ្ញុំព្យាយាមលួងខ្លួនឯង”។
កាសែត The Telegraphបានរាយការណ៍ថា ទ្រង់ហារីបានមានបន្ទូលថាទ្រង់បានយាងទៅរដ្ឋកាលីហ្វ័រញ៉ាជាមួយមិត្តភក្តិកាលពីខែមករាឆ្នាំ ២០១៦ នៅព្រះជន្ម ៣១ វស្សា ហើយបានស្រវឹងស្រា Tequila ហើយបានសេពគ្រឿងញៀន។
ទ្រង់មានបន្ទូលថា ទ្រង់ចាប់ផ្តើមភ័ន្តភាំង ដោយជឿថាធុងសំរាមនៅក្នុងបន្ទប់ទឹកមួយកំពុងសម្លឹងមើលមកទ្រង់ មុនពេលបង្គន់ដុះចេញជាក្បាលមនុស្ស។
ទ្រង់បានបន្ថែមថា បង្គន់ក៏ក្លាយជាក្បាល ហើយចាប់ផ្តើមនិយាយជាមួយទ្រង់ មុនពេលទ្រង់ចាកចេញពីបន្ទប់ទឹកទាំងអស់សំណើច។
សៀវភៅនេះបន្ថែមថា ក្រោយមកមិត្តរបស់ទ្រង់ជឿថា អាវក្រៅរបស់ទ្រង់បានប្រែកាយទៅជានាគ។
ទ្រង់ក៏សរសេរអំពីរបៀបដែលទ្រង់បាត់បង់ព្រហ្មចារិយ៍ទៅស្រីចំណាស់មិនបញ្ចេញឈ្មោះម្នាក់នៅអាយុដដែលផងដែរ នេះបើយោងតាមកាសែត Daily Mail ។
ទ្រង់បានអះអាងថា វាបានកើតឡើងនៅទីវាលមួយនៅខាងក្រោយ “ហាងស្រាដ៏មមាញឹកមួយ” ហើយស្ត្រីនោះបានចាត់ទុកទ្រង់ដូចជា “កូនសេះ” យ៉ាងអ៊ីចឹង៕
ព្រះអង្គម្ចាស់ហារីបានអស់ហ្ស៊ីននៅព្រះជន្ម៣១វស្សាទៅស្ត្រីចំណាស់ម្នាក់នៅខាងក្រោយបារមិនបញ្ចេញឈ្មោះមួយ