ដោយៈ ជា សីហៈ/ភ្នំពេញៈ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការរួមបញ្ចូលគ្នានៃធុរកិច្ច ក្រោមអធិបតីភាព លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំនេះបានរៀបចំ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមដោយលោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. សមាជិក និងជាប្រធានលេខាធិការដ្ឋាននៃ គ.ប.ក. ព្រមទាំងសហការី បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការរួមបញ្ចូលគ្នានៃធុរកិច្ច។

កិច្ចប្រជុំអន្តរក្រសួងនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ជាច្រើនរូប៕

ជាលទ្ធផល កិច្ចប្រជុំបានបញ្ចប់ការពិភាក្សាទាំងស្រុងលើ អនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការរួមបញ្ចូលគ្នានៃធុរកិច្ច ហើយអង្គប្រជុំបានឯកភាពបន្តនីតិវិធីរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនូវអនុក្រឹត្យនេះ៕/PC