តូចចិត្ត​ប្រពន្ធ​ហេងស៊យ​រត់ចោល សម្រេចចិត្ត​បញ្ចប់ជីវិត​ចងក​សម្លាប់ខ្លួន​

1333
ចែករម្លែក

​ដោយ : ​ចាន់តូ​/ ​ភ្នំពេញ ៖ បុរស​ម្នាក់​តូចចិត្ត​នឹង​ប្រពន្ធ​បាន​ដោយ​ហេងស៊យ រត់ចោល​ទៅវិញ​បាត់ ទាំង​ក្តី​អាល័យ​ស្រី រួមជាមួយ​កូនស្រី​ម្នាក់​ផង ទីបំផុត​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​ចងក​សម្លាប់ខ្លួន បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​បន្ទប់​ជួល លេខ ខ.១៣ ផ្លូវលំ ភូមិ​ព្រៃ​ល្ងរ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ ឈ្មោះ ញឹម ទៀវ ភេទ ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រផលិត​ចាន​ស្នោ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ មាន​ស្រុកកំណើត​ភូមិ ពងទឹក ឃុំ​គោក​ពោធិ ស្រុក​បុរី​ជលសារ ខេត្តតាកែវ ។ ចំណែក ប្រពន្ធ​ចុះចោល​ទៅ​បាត់ គ្រាន់តែ​ដឹងថា ឈ្មោះ ស្រី អាយុ​ជាង​២០​ឆ្នាំ មានកូន​ស្រី​ម្នាក់ យកទៅ​ជាមួយ​ផង ដោយសារ ប្រពន្ធ​ហេងស៊យ ទើប​គេ​មិនសូវ​ស្គាល់ អត្តសញ្ញាណ ។​

​តាម​ស្ត្រី​ឈ្នោះ ញឹម ទូច អាយុ​៣៣​ឆ្នាំ មុខរបរកម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវជា​បងស្រី​បង្កើតរបស់​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា ជនរងគ្រោះបាន​ស្រឡាញ់នារី​ម្នាក់ យក​ធ្វើជា​ប្រពន្ធ ទាំង​មិនបាន​រៀបការជាង​២​ឆ្នាំ​មកហើយ មានកូន​ស្រី​ម្នាក់ជាមួយគ្នាអាយុ​ជាង​១​ខួប តែដោយសារ ការរស់នៅ​មិន​ចុះសម្រុង​គ្នា ប្រពន្ធ​យក​កូនស្រីរត់​ចុះចោល​ទៅ​បាត់​ជាង​១​ខែ​មកហើយ មិនដឹងថា ទៅណាផ្ទះ ស្រុកភូមិ នៅ​ដល់​ណា​ដែរ ។​

​ក្រោយពី​ភ្ញាក់ផ្អើលសាច់​ញាត់​ឃើញ​ជាក់ ជនរងគ្រោះតូចចិត្តនឹង​ប្រពន្ធ​រត់ចោល សម្រេច​ចងក​សម្លាប់ខ្លួន ។ ក្រោយឃើញសភាពបែបនេះ សាច់ញាតិក៏រាយការណ៍ប្រាប់ស​ម​ត្ថ​កិច្ច​ចុះមក​ពិនិត្យមើល​ជាក់ស្តែង ​ពិនិត្យនិងធ្វើកោសល្យវិច្ច័យ រួចក៏​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុ​ណ​ក​យ​តាម​ប្រពៃណីវិញ ៕B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ