ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ ៖តាមការឲ្យដឹងពីគណៈកម្មការ រៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ព្រឹត្តិការណ៍នេះនឹងរៀបចំពិធីបើកកា រប្រកួត នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ តទៅនៅកីឡដ្ឋាន ស្មាត អ អេស អិន (Smart RSN Stadium)។

ពិធីបើកការប្រកួតបាល់ទាត់ស្អែកនេះ នឹងធ្វើឡើងក្រោម អធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
នៅក្នុងដំណើរការរៀបចំពិធីបើកការប្រកួតទាត់ពានរង្វាន់ SOCCER LEAGUEលើកទី៦ឆ្នាំ២០២៣នឹងមានការ ដង្ហែ ក្បួន ព្យុហ យាត្រាកីឡាករកីឡាការិនីនិងមានការសម្តែងសិល្បៈរបស់សិល្បករ សិល្បការិនីល្បីៗ មានដូចជា៖ លោក ហ្សូណូ,លោក សាយ និងអ្នកនាង សុគន្ធ នីសា ជូនទស្សនាកម្សាន្តទៀតផង៕សរន / N