ដោយ:វ៉ៃកូ/ស្វាយរៀងៈ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀង
នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមករាឆ្នាំ២០២៣នេះ បានអញ្ជេីញជាអធិបតីនៅក្នុងពិធីសែនក្រុងពាលី និងអភិសេករូបសំណាកបារមីលោកតាលោកយាយព្រះពោធិព្រឹកថែរក្សាខេត្តស្វាយរៀង ស្ថិតនៅអាស្រមថ្មី សួនច្បារឯកឧត្តមហុកឡងឌី(សួនពោធិ៍ព្រឹក្សា) ។

នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានលោកស្រីជាអ្នកតំណាងរាស្ត្រ អស់លោក លោកស្រីជាអភិបាលរងខេត្ត មន្ត្រីរាជការនៅតាមអង្គភាព មន្ទីរនានាជាច្រើនរូបទៀត ។

សូមជម្រាបជូនថា អាស្រមថ្មីបារមីលោកតាលោកយាយព្រះពោធិ៍ព្រឹក ដែលបានរៀបចំពិធីសែនក្រុងពាលីនាព្រឹកនេះ គឺជាទីគោរពសក្ការៈបូជា សម្រាប់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋមកស្រន់សុំសេចក្តីសុខចម្រេីននៅទីនេះដែលទើបបានប្រារព្ធពិធីបញ្ចុះបឋមសីលាសាងសង់កាលពីពេលថ្មីៗកន្លងទៅនះ ៕សរន / N