ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Mercedes-Benz កំពុងបង្កើតឆ្នាំងសាករថយន្តអគ្គិសនីទូទាំងពិភពលោកដើម្បីប្រជែងជាមួយក្រុមហ៊ុន Tesla។
ក្រុមហ៊ុនផលិតរថយន្តប្រណីតអាល្លឺម៉ង់នេះបានប្រកាសគម្រោងថ្មីនេះនៅក្នុងពិព័រណ៍ CES ដោយលាតត្រដាងថា ខ្លួននឹងចំណាយប្រាក់ ១,០៥ពាន់លានដុល្លារដើម្បីបង្កើតបណ្តាញមួយនៅអាម៉េរិកខាងជើង មុនពេលពង្រីកទៅផ្នែកផ្សេងទៀតនៃពិភពលោក។
បណ្តាញទីមួយនឹងរួមបញ្ចូលស្ថានីយសាកភ្លើងចំនួន ៤០០ ជាមួយនឹងខ្សែដោតសាកភ្លើងថាមពលខ្ពស់ជាង ២.៥០០ រំពឹងនឹងបញ្ចប់នៅឆ្នាំ ២០២៧។
ខណៈក្រុមហ៊ុន Tesla មានរថយន្តអគ្គិសនីយ៉ាងតិច ៤០.០០០ គ្រឿងនៅទូទាំងពិភពលោក បច្ចេកវិជ្ជាសាកភ្លើងទាំងនេះគឺអាចប្រើប្រាស់បានតែជាមួយរថយន្តម៉ាករបស់ខ្លួនប៉ុណ្ណោះ គឺរថយន្ត Mercedes ។
បន្ទាប់ពីបញ្ចប់ការសាងសង់បណ្តាញសាកភ្លើងនៅអាម៉េរិកខាងជើង Mercedes គ្រោងនឹងចាប់ផ្តើមការសាងសង់នៅអឺរ៉ុបនិងចិន។
ផ្អែកលើលក្ខខណ្ឌទីផ្សារ បណ្តាញទាំងស្រុងនឹងត្រូវបញ្ចប់នៅចុងទសវត្សរ៍នេះ នៅពេលដែលក្រុមហ៊ុនមានបំណងលក់រថយន្តអគ្គិសនីទាំងស្រុង៕
បណ្តាញទីមួយនឹងរួមបញ្ចូលស្ថានីយសាកភ្លើងចំនួន ៤០០ ជាមួយនឹងខ្សែដោតសាកភ្លើងថាមពលខ្ពស់ជាង ២.៥០០ រំពឹងនឹងបញ្ចប់នៅឆ្នាំ ២០២៧