ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៦ ខែ មករា ឆ្នាំ២០២៣ នៅវត្តគីរីវង្គត ស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីប្រកាសសង្ឃដីកាសម្រេចតែង តាំងព្រះចៅអធិការស្តីទី វត្តនិងគ្រូសូត្រស្តាំវត្ត ក្រោមព្រះអធិបតីភាព ដ៏ខ្ពង់ខ្ពស់ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈ ថ្នាក់កិត្តិយស ទីប្រឹក្សាគណៈសង្ឃនាយ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះអនុគណ ស្រុករលាប្អៀរ និង លោក សរ លាងប្រធានមន្ទីរធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំងដោយមានការនិមន្តនិងអញ្ជើញ ចូលរួមពី ព្រះសិរី មង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈ ថ្នាក់កិត្តិយស ទីប្រឹក្សាគណៈ សង្ឃនាយ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិង ជាព្រះជំនួយការសាលាគណខេត្ត ។
សង្ឃដីកាសម្រេចរបស់សាលាគណខេត្តកំពង់ឆ្នាំងសម្រេចតែងតាំងព្រះភិក្ខុ ប៉ិន គង្គា ជាព្រះចៅអធិការស្តីទីវត្តគីរីវង្គតនិងភិក្ខុ ស៊ន ចាន់ដេត ជាគ្រូសូត្រស្តាំស្តីទីវត្ត គីរីវង្គត ស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។សរន / N