លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថាការចិញ្ចឹមសត្វនៅកម្ពុជាប្រែក្លាយជាការចិញ្ចឹមបែបពាណិជ្ជកម្មកើនឡើងគួរឱ្យកត់សម្គាល់ដោយកើនប្រមាណ ១៣,៦ភាគរយក្នុងឆ្នាំ២០២២។ បច្ចុប្បន្នកម្ពុជាមានចំនួនប្រជាកសិករដែលចិញ្ចឹមសត្វ គិតត្រឹមឆ្នាំ២០២២នេះ មានសរុបប្រមាណជាង ១, ៦លានគ្រួសារ និងមានសត្វសរុប ២៦ លានក្បាល។