ក្នុងឆ្នាំ២០២២ ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មមានចំនួនសរុប ២៦,៥៦លានក្បាល ក្នុងនោះ គោ-ក្របី ១៥ ៨៨០ក្បាល ជ្រូក ២,២១លានក្បាល បក្សី ២៤,២៤លានក្បាល ចៀម ១ ៩០០ក្បាល ពពែ ១ ០៥០ក្បាល និងសត្វផ្សេងៗ ៨៩ ០០០ក្បាល។ ទិន្នន័យនេះ បើធៀបនឹងឆ្នាំ២០២១ ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មមានកំណើន ១៣,៦ភាគរយ ក្នុងនោះ គោ-ក្របីកើន ៧,៣ភាគរយ ជ្រូកកើន ២៥ភាគរយ បក្សីកើន ១២,៦ភាគរយ ចៀមកើន ៥,៦ភាគរយ និងសត្វផ្សេងៗកើន ៣១,៩ភាគរយ៕