ដោយ:សរិទ្ធ/ភ្នំពេញ: សាកសពទារកទើបនឹងកើតម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងគំនរសំរាមយ៉ាងអាណោចអាធ័ម ក្បែររបងសាលាកសិកម្មចំការដូង នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ។
បើតាមប្រភពព័ត៌មាន ពីលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានឲ្យដឹងថា សាកសពទារកនោះ គឺជាទារកដែលទើបតែកើត ត្រូវបានឪពុកម្តាយយកមកទម្លាក់ចោលនៅក្នុងគំនរសំរាម ហើយត្រូវបានអ្នកអនាម័យប្រទះឃើញ។
ជុំវិញករណីនេះ អាជ្ញាធរបានចាត់ចែងបញ្ជូនទារកដ៏កំសត់នេះទៅវត្តដើម្បីធ្វើបុណ្យឧទិសកុសលជូន បន្ទាប់មកនឹងធ្វើការស្រាវជ្រាវស្វែងរកឪពុកម្តាយ និងសាច់ញាតិរបស់ទារកនេះ ដើម្បីដឹងអំពីមូលហេតុនៃការស្លាប់បាត់បង់ជីវិតរបស់ទារកនេះផងដែរ៕/R