ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងពិធីមីទ្ទិញរំឭក ខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា(០៧.០១.១៩៧៩ – ០៧.០១.២០២៣)បានលើកឡើងថា៖«យើងទាំងអស់គ្នានៅតែចងចាំថារដ្ឋប្រហារ ថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ បាននាំប្រទេសជាតិពីសន្តិភាពឲ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមដ៏សន្ធោរសន្ធៅបំផុតដែលបានដុតបំផ្លាញមាតុភូមិនិងសម្លាប់ជីវិតប្រជាជនយើងអស់ជាងកន្លះលាននាក់ »។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖បន្ទាប់មកចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ មាតុភូមិកម្ពុជាដ៏អភ័ព្វបានបន្តធ្លាក់ទៅក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ដែលពួកឃាតករ ប៉ុល ពត បានបង្កឡើង ។ នៅក្រោមរបបផ្តាច់ការរបស់ប៉ុល ពត សង្គមជាតិទាំងមូលត្រូវក្រឡាប់ចាក់រចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមត្រូវបំផ្លាញខ្ទេចខ្ទីដល់ ឫសគល់សិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជនត្រូវបាត់បង់ទាំងស្រុង ប្រជាជនជាង៣លាននាក់ត្រូវសម្លាប់យ៉ាងអយុត្តិធម៌ឯអ្នកនៅរស់ក៏រង់ចាំតែថ្ងៃត្រូវគេយកទៅសម្លា ប់ប៉ុណ្ណោះ។ ច្បាស់ណាស់ថាបើគ្មានការជួយសង្គ្រោះឲ្យទាន់ពេលទេនោះប្រជាជាតិយើងត្រូវប្រឈ មនឹងការវិនាសដែលមិនអាចវិលត្រឡប់វិញបានឡើយ។

សម្តេចតេជោបន្តថាក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះបណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជាដែលនៅសល់ពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានក្រោកឈរតស៊ូប្រឆាំងនឹងរបបព្រៃផ្សៃនេះ ប្រកបដោយវីរភាព បំផុត នៅលើមាគ៌ាឆ្ពោះទៅរកការផ្ដួលរំលំរបបប៉ុល ពត មានព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រមួយចំនួន ដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះដំណើរការសង្គ្រោះជាតិ ៕