ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបាន ប្រកាសជាឱឡា រិកនូវការចូលរួមរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតខាងមុខនេះដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ ព្រមទាំងបទបញ្ជានិងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសបែបនេះនៅក្នុងមីទ្ទីងរំឭកខួបលើកទី៤៤នៃទិវាជ័យជម្នះ៧ មករា(០៧.០១.១៩៧៩  -០៧.០១.២០២៣ ) នាព្រឹកថ្ងៃទី៧ ខែមករា ២០២៣ នៅកោះពេជ្រ ដែលមានមហាជនចូលរួមប្រមាណជិត ៣ ម៉ឺននាក់ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖នៅសល់រយៈពេល៧ខែទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នឹងមកដល់នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ដែលជាព្រឹត្តិកាណ៍ជាប្រវត្តិសាស្ត្រមួយមានអត្ថន័យយ៉ាងធំធេងចំពោះជោគវាសនារបស់ជាតិនិងប្រជាជនកម្ពុជា ។ ប្រជាជនដែលបានឆ្លងកាត់ការបោះឆ្នោត សកលថ្នាក់ជាតិចំនួន ៦លើកនិងការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ចំនួន ៥ លើក រួចមកហើយនោះ ពិតជាមានការយល់ដឹងនិងបទពិសោធន៍គ្រប់គ្រាន់ក្នុងការអនុវត្តនូវ សិទ្ធិសេរីភាពរបស់ខ្លួនដើម្បីធានាការការពារសន្តិភាព ជំរុញការអភិវឌ្ឍ និងលើកស្ទួយជីវភាពឲ្យបានកាន់តែប្រសើរឡើង។

សម្តេចតេជោថ្លែងថា៖«នៅក្នុងបរិការណ៍នេះក្នុងនាមគណបក្សប្រជាជនកម្ពុជាដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សខ្ញុំសូមប្រកាសជាឱឡារិកនូវការចូល រួមរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតខាងមុខនេះដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ ព្រមទាំងបទបញ្ជានិងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត។ព្រមជាមួយនេះខ្ញុំសូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ អង្គការនានានៃសង្គមស៊ីវិល ប្រព័ន្ធព័ត៌ មានក្រសួងស្ថាប័ន អាជ្ញាធរនិងកងកម្លាំងមាន សមត្ថ កិច្ចគ្រប់លំដាប់ថ្នាក់គោរពខ្ជាប់ខ្ជួនតាមគោលការណ៍ច្បាប់ហើយចូលរួមទាំងអស់គ្នាក្នុងការពង្រឹ ងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតប្រកបដោយលក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាព ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕»