ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងពិធីមីទ្ទីងរំឭក ខួបលើកទី៤៤នៃទិវាជ័យជម្នះ៧ មករា(០៧.០១.១៩៧៩ – ០៧.០១.២០២៣)បានថ្លែងថា៖«យើងគប្បីចងចាំគឺកត្តាផ្ទៃក្នុងរបស់ជាតិយើងជាកត្តាកំណត់នូវជ័យជម្នះរីឯកត្តា ខាងក្រៅគ្រាន់តែជះឥទ្ធិពលប៉ុណ្ណោះ។ក្នុងន័យនេះប្រជាជាតិមួយដែលមានឯកភាពជាតិប្តូរផ្តាច់ការពារឯករាជ្យ សេរីភាពរបស់ខ្លួនមិនអាចត្រូវអនុភាពខាងក្រៅណាធ្វើ ឲ្យបរាជ័យបានឡើយ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ស្មារតី ៧មករាស្ថិតស្ថេរជាអមតៈក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀតយើងទាំងអស់ គា្នប្តេជ្ញាថែរក្សាពូនជ្រុំស្មារតី ៧មករា ឲ្យកាន់តែរឹងមាំនិងភ្លឺចែងចាំងជានិច្ច ។ ៤៤ ឆ្នាំកន្លងទៅនេះគឺជា៤៤ឆ្នាំនៃសាមគ្គីភាពជា៤៤ ឆ្នាំនៃការតស៊ូអនុវត្តគ្រប់កិច្ចការប្រក បដោយវីរភាពនិងជា៤៤ឆ្នាំនៃជ័យជម្នះរបស់ប្រជាជនកម្ពុជា ។

សម្តេចតេជោបន្តថា៖«ការតស៊ូពុះពាររបស់យើងបានកែប្រែមាតុភូមិពីទឹកដីមរណៈមកជាទឹកដីលូតលាស់ដ៏ស្រស់បំព្រងប្រកបដោយមោទនភាពបំផុតដែលបានបង្កើនជំនឿនិងពង្រឹងការតាំងចិត្តរបស់យើងដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងការកសាងអនាគតដ៏រុងរឿងសម្រាប់កូនចៅយើងគ្រប់ជំនា ន់តទៅមុខទៀត ដោយគ្មានការកើតមានជាថ្មីនូវសង្គ្រាមការបែកបាក់ជាតិនិងអំពើប្រល័យពូជសាសន៍ដូចពីអតីតកាល ។ ពិតណាស់ថាផ្លូវទៅមុខនៅតែមានឧបសគ្គឲ្យតែយើងមានការរួបរួមនិងការលំបាកធំៗយ៉ាងច្រើនបន្តទៀតប៉ុន្តែគ្មានអ្វីអាចមករារាំងយើងបានឡើយសាមគ្គីគ្នាជាធ្លុងមួយបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តដើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវដូចដែលយើងធ្លាប់បានឆ្លងកាត់រួចមកហើយ យើងគប្បីចងចាំគឺកត្តាផ្ទៃក្នុងរបស់ជាតិយើង ជាកត្តាកំណត់នជ័យជម្នះ រីឯកត្តាខាងក្រៅគ្រាន់តែជះឥទ្ធិពលប៉ុណ្ណោះ។»

ក្នុងន័យនេះប្រជាជាតិមួយដែលមានឯកភាពជាតិប្តូរផ្តាច់ការពារឯករាជ្យ សេរីភាពរបស់ខ្លួន មិនអាចត្រូវអនុភាពខាងក្រៅណាធ្វើឲ្យបរាជ័យបានឡើយ ។ ដូច្នេះត្រូវរួមគ្នា ថែរក្សាពូនជ្រុំរាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឲ្យបានគង់វង្សនិងរឹងមាំឡើងនៅគ្រប់កាលៈទេសៈ។ក្នុងស្មារតីនេះយើងទាំងអស់គ្នាប្តេ ជ្ញាដាច់ខាតការពារសន្តិភាពនិងឯកភាពជាតិដែល យើងសម្រេចបានមកដោយលំបាកបំផុតនេះឲ្យស្ថិតស្ថេរគង់វង្សជានិច្ចមិនឲ្យជនណាឬអនុភាពណា មកបំផ្លាញបានឡើយ ៕