ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍Jetstarមួយដែលចេញដំណើរពីអាកាសយានដ្ឋានណារីតាក្បែរក្រុងតូក្យូទៅកាន់ក្រុងហ្វ៊ុយគូអូកា(Fukuoka)បានធ្វើការចុះចតគ្រាអាសន្ននៅអាកាសយានដ្ឋានមួយនៅក្រុងណាហ្គោយ៉ា(Nagoya)ភាគកណ្តាលជប៉ុនកាលពីថ្ងៃសៅរ៍ទី៧មករា បន្ទាប់ពីមានការគំរាមបំផ្ទុះគ្រាប់បែក នេះបើតាមការផ្សាយរបស់ទូរទស្សន៍NHK។
មនុស្សម្នាក់បានរងរបួសស្រាលក្នុងហេតុការណ៍នេះ។
បើតាមNHK ការគំរាមបំផ្ទុះគ្រាប់បែកនេះធ្វើឡើងតាមការហៅទូរស័ព្ទក្នុងប្រព័ន្ធអន្តរជាតិមួយទៅពីអាល្លឺម៉ង់។ការគំរាមជាភាសាអង់គ្លេសបាននិយាយថាគ្រឿងផ្ទុះជិត១០០គីឡូក្រាមបង្កប់ក្នុងទំនិញនៅក្នុងយន្តហោះ។
NHKបានចាក់ផ្សាយអ្នកដំណើររាប់សិបនាក់នៅលើផ្លូវយន្តហោះបន្ទាប់ពីពួកគេចេញពីយន្តហោះតាមច្រកភៀសខ្លួនគ្រាអាសន្ន។
យន្តហោះបានចេញពីអាកាសយានដ្ឋានណារីតានៅម៉ោង៦និង៣៦នាទីព្រឹក ជាមួយនឹងអ្នកដំណើរ១៤៩នាក់។ការចុះចតគ្រាអាសន្ននាំអោយមានការផ្អាកដំណើរការហោះហើររបស់យន្តហោះនៅអាកាសយានដ្ឋានជូប៊ុ(Chubu)៕
យន្តហោះជាមួយនឹងអ្នកដំណើរជាង១៤០នាក់បានចុះចតគ្រាអាសន្ននៅអាកាសយានដ្ឋានជូប៊ុ ក្រោយចេញដំណើរពីអាកាសយានដ្ឋានណារីតាកាលពីព្រឹកថ្ងៃសៅរ៍
人生 生きてると色んなことがあるんだなー!と改めて思いました!#飛行機 #爆破 #予告 #福岡行き #成田発 pic.twitter.com/KgXUhd0J2c
— yuuta yamada (@dayamatayu) January 6, 2023