ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ព្រះអង្គម្ចាស់ហារីបានសារភាពថាវាជា “កំហុស” ដែលមើលឈុតសិចរបស់ព្រះនាងមេហ្គានក្នុងរឿង Suits នៅពេលពួកទ្រង់ចាប់ផ្តើមណាត់ជួបគ្នាដំបូង។
នៅក្នុងសៀវភៅជីវប្រវត្តិថ្មីដ៏កក្រើករបស់ទ្រង់ Spare ដែលបានដាក់លក់ដោយចៃដន្យនៅប្រទេសអេស្ប៉ាញកាលពីថ្ងៃទី៥មករា ទ្រង់ហារីបានលាតត្រដាងថាទ្រង់បានចូល Googleរាវរកឈុតសិចរបស់មិត្តស្រីរបស់ទ្រង់ ហើយសោកស្តាយចំពោះការធ្វើដូច្នេះ។
ព្រះនាងមេហ្គានព្រះជន្ម ៤០ វស្សាបានដើរតួជាតួឯកស្រីល្មោភកាម រ៉ាឆែល ហ្សាណេ (Rachel Zane)ហើយនៅក្នុងសៀវភៅជីវប្រវត្តិរបស់ហារីទ្រង់បានបង្ហាញពីភាពមិនស្រួលក្នុងហឫទ័យបន្ទាប់ពីបានឃើញឈុតសិចរបស់ព្រះនាង។
ព្រះនាងក៏បានសម្តែងក្នុងរឿងស្រើបស្រាល Beverly Hills 90210 និងរឿង Random Encounters ក្នុងឆ្នាំ ២០១៣ ផងដែរ។
នៅដើមដំបូងនៃទំនាក់ទំនងរបស់ពួកទ្រង់ ទ្រង់ហារីបានមានបន្ទូលថា ទ្រង់បានសាង “កំហុស” ដែលស្វែងរកឈុតសិចរបស់ព្រះនាងមេហ្គានលើអ៊ីនធឺណិត ហើយបានមានបន្ទូលលេងសើចថាទ្រង់ត្រូវការ “ការព្យាបាលដោយឆក់ខ្សែភ្លើង” ដើម្បីដុតចោលរូបភាពទាំងនោះចេញពីខួរក្បាលរបស់ទ្រង់។
ទ្រង់បានសរសេរថា “ខ្ញុំបានឃើញនាងនិងតួប្រុសថើបគ្នាញក់ញីទៅវិញទៅមកក្នុងបន្ទប់ការិយាល័យឬបន្ទប់សន្និសីទ។ ខ្ញុំមិនចាំបាច់ឃើញរឿងបែបនោះនឹងភ្នែកផ្ទាល់នោះទេ”៕
ឈុតសិចរបស់ព្រះនាងមេហ្គាន គឺជាកំហុសមួយ ដែលទ្រង់ហារីបន់មិនចង់ឃើញសោះឡើយ