ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ម៉ូតូចំនួន ២៧ គ្រឿង ដែលជាអំណោយរបស់ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរមរាជវាំង ត្រូវបានប្រគល់ជូន ដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់ សញ្ញាប័ត្រទុតិយភូមិ និទ្ទេស A ចំនួន ២៧ នាក់ នៅក្នុងខួបលើកទី៤៤ ថ្ងៃទិវាជ័យជំនះ ៧ មករា ១៩៧៩-២០២៣ នៅសាលាខេត្តកំពង់ឆ្នាំង ។

ពិធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចចៅហ្វាវាំង គង់ សំអុល អមដំណើរដោយលោក គុយ សុផល និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពី ព្រមទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជា ៥ ពាន់នាក់។

លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថាៈ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុវត្តនូវគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិខ្មែរតែមួយ ធ្វើឲ្យប្រទេសកម្ពុជា បញ្ចប់សង្គ្រាមខ្មែរនិងខ្មែរ មានសុខសន្តិភាព ពេញបរិបូណ៌ និងមានការអភិវឌ្ឍលើគ្រប់វិស័យ សមិទ្ធផល ទាំងអស់នេះ មិនអាចកាត់ផ្ដាច់បាន ពីជ័យជំនះថ្ងៃ ៧ មករា បានឡើយ មានថ្ងៃ ៧ មករា ទើបមានអ្វីៗទាំងអស់ ក្នុងពេលនេះ ។ ដូច្នេះដើម្បីឲ្យព្រះរាជាណាចក្រកម្ពុ ជាមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ បន្តទៀតនោះ យើងទាំងអស់គ្នា ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សូមគាំទ្រ យ៉ាងពេញទំហឹង ចំពោះបេក្ខភាពសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅក្នុងអា ណត្តិទី៧ ខាងមុខនេះ និងសូមគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះលោក ហ៊ុន ម៉ាណែត អនាគតជាបេក្ខភាព នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅបញ្ចប់ពិធី សម្ដេចចៅហ្វាវាំង គង់ សំអុល លោក លោកស្រី ក្នុងក្រុមការងារ ក៏បានរាប់បាត្រប្រគេនព្រះសង្ឃ ចំនួន ៤៤ អង្គ ទៅតាមប្រពៃណីសាសនា ដើម្បីបង្សុកូលឧទ្ទិសកុសល ជូនដល់បុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ និងកម្មាភិ បាល យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋទាំងអស់ ដែលបានបូជាជីវិត ដើម្បីជាតិ មាតុភូមិកម្ពុជា ៕/V/R