ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២២ នេះ នៅមូលដ្ឋានឃុំថ្មពួក និងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោក​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារ ចុះជួយស្រុកថ្មពួក អមដំណើរដោយលោក អភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យ និងពន្លឿនការងារ ជួសជុលផ្លូវលំ ក្នុងភូមិ ដើម្បីក្រាលក្រួសក្រហម និងកាយប្រឡាយរំដោះទឹក អមសងខាងផ្លូវ ដែលជាបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ។

លោក អ៊ុំ រាត្រី បានបន្តថាៈ ក្នុងមនាមអាជ្ញាធរ ក្រុមការងារ មិនទុកបញ្ហាចោល នោះទេ យើងធ្វើការដោះស្រាយជាបណ្តើរៗ តាមលទ្ធភាពស្ថានភាពជាក់ស្តែង។ ទោះបីកន្លែងខ្លះ មិនទាន់បានឆ្លើយតបបានភ្លាម សូមការយោគយល់ពី ពុកម៉ែ បងប្អូន ក្រុមការងារជំនាញ នឹងបន្តទៅ នាពេលខាងមុខ។

សូមបញ្ជាក់ថា ឆ្លើយតបសំណូមពរពុកម៉ែ បងប្អូន ហើយក្នុងឆ្នាំ២០២៣ នេះ ដោយប្រើប្រាស់កញ្ចប់ ថវិកាអភិវឌ្ឍន៍របស់ខេត្ត ស្រុក / ក្រុង មូលនិធិឃុំ / សង្កាត់ នឹងស្ថាបនាជាផ្លូវបេតុងវែងខ្លី រាប់រយខ្សែ តាមបណ្តាភូមិ ឃុំ ដែលបងប្អូន ប្រជាពលរដ្ឋ រស់នៅ ៕ V / N