កំពត:ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមានភាគទុនិកជន ជាតិសិង្ហបុរី​ និងស្ថិតក្នុងចំណោមធនាគារដែលមានសាខាច្រើនជាងគេនៅកម្ពុជា កាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២៣ បានប្រកាសជាផ្លូវការពីការបើកបម្រើជូនអតិថិជននូវសេវាធនាគារពេញលេញរបស់សាខា កំពត។

សាខាដែលបំពាក់ជាមួយនឹងរចនាបថថ្មីមួយនេះ មានទីតាំងស្ថិតនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពតខេត្តកំពត។ សាខាធនាគារ ពេញលេញមួយនេះក៏បានភ្ជាប់មកជាមួយនឹងបរិយាកាសដ៏សម ប្រកប និងសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែបជាច្រើនផ្សេងទៀត ដែលនឹងធានាបានថាអតិថិជនទាំងអស់ទទួលបានសេវាកម្មធនាគារកាន់តែ ល្អប្រសើរ។

អគ្គនាយកធនាគារ ហ្វីលីព លោក ចាន់ ម៉ាច បានមានប្រសា សន៍ថា​ការបើកបម្រើជូនសេវាធនាគារពេញលេញនៅសាខាកំពត បានឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ធនា គារ ហ្វីលីព ដើម្បីនាំមកនូវសេវាកម្មធនាគារដ៏ល្អបំផុត និងឆ្លើយ តបទៅនឹងកំណើននៃតម្រូវការសេវាធនាគារប្រកបដោយភាពងាយស្រួល និងគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា។

លោក​ចាន់ ម៉ាច ក៏​បានបន្ថែមទៀតថា«​ជាមួយនឹងការបើកដំណើរ ការ សាខាថ្មីនេះ ធនាគារ ហ្វីលីព​ សង្ឃឹមថានឹងអាចចូលរួមជាចំណែកមួយ ក្នុងការជំរុញសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចក្នុងស្រុកឱ្យឆ្ពោះទៅមុខមួយកម្រិតទៀត។»

សាខាកំពតរបស់ធនាគារ ហ្វីលីពស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើន ដែលធនាគារធ្វើការកែប្រែឲ្យប្រែក្លាយទៅជាសាខាដែលបើកបម្រើសេវាធនាគារពេញលេញ។ សាខាដែលមានរចនាបថថ្មី នេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើបនិងសំបូរបែបជាច្រើនទៅតាមតម្រូវការនៃរាល់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។

សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖

• ហិរញ្ញប្បទានពាណិជ្ជកម្ម

• មូលប្បទានបត្រធនាគារ

• សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស

• ផលិតផល និងសេវាផ្សេងៗ។​

សាខាកំពតត្រូវបានរចនាឡើងយ៉ាងប្រណិតទាំងរូបរាងអគារនិងបញ្ជរសម្រាប់បម្រើអតិថិជន ក៏ដូចជាចំណតរថយន្ត​ដ៏ធំទូលាយបន្ទប់ពិភាក្សាដែលបានរៀបចំយ៉ាងល្អនិងបញ្ជរជាច្រើនដើម្បីផ្តល់សេវា កម្ម ដែលមានស្តង់ដារខ្ពស់ដល់អតិថិជនប្រកបដោយផាសុកភាព និងឯកជនភាព។​ លើសពីនេះបុគ្គលិកធនាគារបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបម្រើនិងឆ្លើយតបរាល់ការសាកសួររបស់អតិថិជនអំពីផលិត ផលនិងសេវាកម្មរបស់ធនាគារប្រកបដោយវិជ្ជាជីវៈ។

ដើម្បីអបអរសាទរការបើកដំណើរការសេវាធនាគារពេញ លេញ នៃសាខាកំពត អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនផ្សេងទៀតនៅពេលពួកគេបើកគណនីជាមួយធនាគារ ហ្វីលីព។

សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖០៨៦ ៩៣០ ០០០ /០៨៩ ៩៨៩ ៨១៨ (២៤/៧)៕Ph