ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេ ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបើពុំនោះផលលំបាកនឹងរត់ចូលទៀតហើយ។

-កិច្ចការងារ៖ការប្រកបការងារ ចូរប្រយ័ត្នក្រុមមនុស្សបំពានដោយប្រការណាមួយ។

-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំបំផុត៕

 

ឆ្នាំឆ្លូវ

 

នៅថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយបញ្ហាតូចធំងាយរត់ចូល ហើយពេលខ្លះមិនអាចចៀសផុតនឹងរឿងរាវថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារដោយសារយីអ៊ុនធ្លាក់ស្រុតចុះ ហេតុនេះយកល្អបំផុតលោកអ្នកត្រូវរក្សាភាពស្ងៀមស្ងាត់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានទេ ព្រោះតែការរកផលចំណូលតានតឹង ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាជួបភាពប្រទាំងប្រទើសនិងមិនសូវចុះសម្រុងពាក្យសម្តីគ្នាប៉ុន្មានទេ៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅនាថ្ងៃនេះឃើញថា លោកអ្នក ជួបភាពសុខដុម ហើយបើចង់កសាងមិត្តឬលុបបំបាត់រឿងរាវពីមុនមកជាមួយអ្នកដទៃក៏ជាការល្អប្រពៃបំផុត។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះការប្រកបការងារតែងទទួលផល និងទទួលជោគជ័យឆ្លើយតបមកវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះផ្តល់ផលល្អចំពោះការចរចាការបណ្តាក់ទុនឬការចង់បញ្ចេញបា្រក់កាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោក្រមុំមានការរីកលូតលាស់និងផ្អែមល្ហែមប្រពៃ៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ទាំងស្រ្តីបុរសនៅថ្ងៃនេះចូរប្រយ័ត្នពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនោះគឺតែងអូសបន្លាយពេលយូរដល់ថ្ងៃក្រោយទៀត។

-កិច្ចការងារ៖ការប្រកបការងារផុយស្រួយកើតជម្លោះវិវាទណាស់ដែរគប្បីប្រយ័ត្នប្រយែង។

-ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីដាំក្បាលចុះ ដូចនេះការប្រកបរបរ រកស៊ីជួញដូរមានការថយចុះច្រើនបន្តិច ហើយបើមានបើករបរថ្មីផងតែងមិនសូវសមដូចបំណងប៉ុន្មានទេ។

បញ្ហាស្នេហា៖ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ អំឡុងពេលនេះបើលោកអ្នកមានដំណើរចេញក្រៅផ្ទះទីជិតឆ្ងាយគប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយជះផលមិនល្អមកវិញណាស់។

-កិច្ចការងារ៖ការប្រកបការងារឃើញថាជឿនលឿនទៅមុខនិងតែងផ្តល់ជាផ្លែផ្កាច្រើនផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំ ឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ផលលំបាកមិនតិចសោះឡើយ។

បញ្ហាស្នេហា៖  រីឯសេចក្តីស្នេហាកំលោះក្រមុំ មានការលូតលាស់សន្សឹមៗតែបើមានរឿងជម្លោះវិញងាយបាក់បែកជាងសព្វមួយដង៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកអាចទទួលរងផលលំបាកច្រើន ធ្វើឱ្យទទួលរងសម្ពាធទាំងផ្លូវចិត្ត និង ផ្លូវកាយផង។

-កិច្ចការងារ៖ដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការប្រកបការងារណាដែលសំខាន់ឡើយពីព្រោះថាផលអាក្រក់មានច្រើនជាងល្អ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេនឹងបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញពុំខាន។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយពិសេសមានបញ្ហាត្រូវប្រឈមដោះស្រាយច្រើនទៀតផង៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរ ហើយបើចង់ពឹងពាក់នរណាឬចង់ដោះស្រាយអ្វីមួយអាចយកថ្ងៃនេះក៏ប្រសើរដែរ ។

-កិច្ចការងារ៖លោកអ្នកអាចសម្រុកកិច្ចការពេញទីបានហើយ ពីព្រោះថារាល់ការបំពេញការងារអ្វីតែងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាការចេញធ្វើជំនួញតាមផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកក្តីការរកផលចំណូលមានចូលមួយៗគ្រាន់បន្សើមបំពង់កអញ្ចឹងដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ ហើយពេលនេះកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕

 

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការធ្វើដំណើរទីជិតឆ្ងាយបើមានបំណងធ្វើអ្វីមួយចូរប្រយ័ត្នគម្រោងការក្លាយជាការខកបំណងអសារឥតការ ហើយមានរឿងរាវចម្រូងចម្រាសថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចមានការដកដង្ហើមគ្រាន់ស្រួលឡើងវិញ ហើយធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ទៅមុខជាសន្សឹមៗជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃបន្តិច ហើយទាល់តែខិតខំខ្លាំងទើបអាចចិញ្ចឹមគ្រួសាររស់ស្រួលជាងនេះ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយពេលដោះស្រាយច្រើនឬសាសងច្រើនហើយមានតែរឿងរាវអាក្រក់កើតឡើង៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ដំណើរជីវិតជួបនូវឧបសគ្គយាយី ម្ល៉ោះហើយលោកអ្នកឱ្យប្រយ័ត្នរឿងផលប៉ះពាល់កើតចេញពីផលប្រយោជន៍ណាមួយទាំងពេលបច្ចុប្បន្ននិងអនាគត។

 -កិច្ចការងារ៖ការប្រកបការងារងាយសាងកំហុស និងពិសេសចៅហ្វាយនាយច្រើនតែកើតការមិនពេញចិត្តដែលធ្វើឱ្យកិច្ចការជួបស្ថានភាពលំបាកច្រើនជាងសព្វមួយដង។

-ការធ្វើជំនួញ៖ចំពោះមុខជំនួញពុំសូវកាក់កបទេ ហើយពិសេសលាភក៏មិនសម្បូណ៍ឡើយ ដែលធ្វើឱ្យជួបស្ថានភាពបញ្ហាថវិការច្រើន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការជ្រុលជ្រួសពាក្យសម្តីកាលពីមុនមកគប្បីចេះអត់ឱនអព្យាស្រ័យឬវាចារដោយសម្តីផ្អែមល្ហែមទៅរកគ្នាវិញជាការប្រពៃបំផុត៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមគួរសម ហើយបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចមានក្រុមមនុស្សមកបង្កបញ្ហាឱ្យខ្វាយខ្វល់ ដូចនេះត្រូវរក្សាភាពនឹងធឹងទើបប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេ្នហាកំលោះក្រមុំងាយទាំងប្រទើសហើយក៏ងាយផ្អែមល្ហែមផងដែរ៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះបើមានបញ្ហាក្នុងរង្វង់គ្រួសារ ឬ សូម្បីតែសាច់ញាតិក្តី ជាឱកាសល្អក្នុងការផ្សះផ្សាឬដោះស្រាយបានហើយ។

-កិច្ចការងារ៖ ការប្រកបការងារវិញលោកអ្នកមិនអាចធ្វើអ្វីដោយការមិនប្រយ័ត្នប្រយែងបាននោះឡើយ បើពុំនោះផលលំបាកងាយធ្លាក់មកឱ្យរែកពន់ណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបរ រកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំពីព្រោះថាផលល្អៗនៅកំពុងរង់ចាំផងដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់ និង ផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះដំណើរជីវិតភ្លឺថ្លាបើចង់ជជែក និងបើចង់ដោះស្រាយរឿងអ្វីតែងហុចជាផ្លែផ្កាគ្រាន់គាប់ដូចបំណង។

 -កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនទេ គឺអ្វីៗដូចសព្វមួយដង។

-ការធ្វើជំនួញ៖ការធ្វើជំនួញមិនត្រូវយកចិត្តឆេវឆាវ ឬ ឆាប់ជឿសម្តីក្រុមមនុស្សឡើយបើពុំនោះទេលាភដែលបម្រុងហូរចូល វានឹងហូរចេញទៅវិញដោយពុំដឹងខ្លួនជាក់ជាពុំខាន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះមានភាពស្រស់ស្រាយ និង ផ្អែមល្ហែមគួរសម​ ហើយបើមានរឿងរាវទំនាស់ក៏ជាពេលវេលាល្អក្នុងការដោះស្រាយគ្នាដែរ៕