ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
មឈូស
(មៈ–)
នាមសព្ទ
( បា. មញ្ជូសា : សំ. មញ្ជូឞា ” ហឹប, . . . ” ) ក្ដារមានសណ្ឋានជាហឹប សម្រាប់ដាក់សពមនុស្ស, ក្ដារដាក់សព
លើកសពដាក់មឈូស, ក្ដារមឈូស, មឈូសវិចិត្រ, មឈូសរយ ។
ជើងកុក
នាមសព្ទ
ឈ្មោះមឈូសមួយប្រភេទ ដែលពាសស្លឹកកណ្ដបឬភ្ជល់ សម្រាប់ដាក់សាកសព អ្នកកម្សត់ ដើម្បីធ្វើឈាបនកិច្ច
រកក្ដារមិនទាន់ទេ ធ្វើជើងកុកឲ្យវាទៅ ។
ជើងថ្ករ
នាមសព្ទ
( បា. ចិតក; សំ. ចិតក, ចិត្យា ) បង្គោល ៤ បោះអមទប់ក្ដារមឈូសដែលតម្កល់ក្នុងទីធ្វើឈាបនកិច្ច
បោះជើងថ្ករ; ទីដីនិងឧសដែលរៀបចំធ្វើឈាបនកិច្ចនោះក៏ហៅ ជើងថ្ករ ដែរ : លត់ជើងថ្ករ ។
នាគា
នាមសព្ទ
( សំ. បា. នាគ > នាគា ) នាគទាំងឡាយ, ពួកនាគ (ព. កា. ) ។
នាមសព្ទ
ចម្រៀកឈើទាមដែលគេបោះដែកគោលភ្ជាប់នឹងក្តារច្រើនបន្ទះឲ្យជាប់គ្នា
បោះនាគាក្តារមឈូស។
នាគា នេះ បា. មានអត្ថន័យថា “នាគទាំងឡាយ”, ដោយស្មានទៅ, ប្រហែលជាចាស់ទុំក្នុងសម័យបុរាណព្រេងនាយប្រៀបចម្រៀកឈើវែងៗនេះថាដូចជាពស់សន្ធឹងខ្លួនស្ដូកៗនោះទេដឹង ? ដ្បិតមានពាក្យដែលប្រៀបប្រដូចទៅនឹងនាគឬពស់នោះក៏ក្រែលដែរ ដូចជា ផ្សិតពពារនាគរាជ, ដើមឆ្អឹងពស់ ជាដើម ។
នៀវ
នាមសព្ទ
រង្វះដែលប្រសប់មុខក្ដារយ៉ាងដូចក្ដារមឈូស, ក្ដារទូក ជាដើម; គេច្រើនហៅថា មាត់នៀវ ។