​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​អង្គែ​

​នាមសព្ទ​

​ឈ្មោះ​រោគ​ស្បែក​មួយ​ប្រភេទ មាន​អាការ​គគ្រាត​ឡើង​សម្បុរ​-​ស​កើត​នៅ​សរីរប្រទេស​ដែលមាន​សក់​ឬ​មាន​រោម បណ្ដាល​ឲ្យ​រមាស់​
​ក្បាល​អង្គែស៊ី​, សេះ​កើត​អង្គែ​, ឆ្កែ​កើត​អង្គែ ។​

​អង្គឺអង្គែ​

​គុណសព្ទ​

​ដែល​ស្ទាក់ស្ទើរ​, ហ៊ីងហ៊ាង​
​គំនិត​អង្គឺអង្គែ​, សម្ដី​អង្គឺអង្គែ ។​

​អង្គុយចាំតែ​

​និបាតសព្ទ​

( ព​. ប្រ​. ) រង់ចាំតែ​, ចេះតែ ( ហាក់ដូចជា​អង្គុយ​រង់ចាំតែ )
​មិន​គិត​ធ្វើការ​រកស៊ី​នឹង​គេ អង្គុយចាំតែ​សុំ​គេ ! ; គ្មាន​អ្នកណា​នឹង​អង្គុយតែ​ឲ្យ​ញយៗ​ទេ ! ; ឥត​ធ្វើការ​អ្វី​សោះ អង្គុយតែ​ស្ដី​ឲ្យ​គេ ! ( ព​. សា​. ) ។ ព​. កា​. ថា : ខ្លួន​ឥត​ធ្វើ​អ្វី អង្គុយតែ​ស្ដី ត្រួតត្រា​លើ​គេ បន្ទោស​ញយៗ ថែមៗ​ទ្វេ​ទ្វេ ត្រង់​ខ្លួន​ទទេ ឥត​អៀន​ឥត​ខ្មាស ។​

​អង្គុយតែ​

​និបាតសព្ទ​

( ម​. ព​. អង្គុយចាំតែ ) ។​

​ទឺទែ​

​កិរិយាសព្ទ​

​ស្ទាក់ស្ទើរ​, អង្គឺអង្គែ​, អល់អែក​, រារែក​, មិនទាន់​ដាច់ស្រេច​
​ខ្ញុំ​នៅ​ទឺទែ​នៅឡើយ​មិនទាន់​ដាច់ស្រេច​ថា​នឹង​ទៅ​ទេ​; សំដី​ទឺទែ​; នៅ​ទឺទែ មិនទាន់​ថា​អើ​ថា​ទេ (​ព​. សា​. ) ។​

​គុណសព្ទ​

​ស្ទាក់ស្ទើរ​, អង្គឺអង្គែ​, អល់អែក​, រារែក​, មិនទាន់​ដាច់ស្រេច​
​ខ្ញុំ​នៅ​ទឺទែ​នៅឡើយ​មិនទាន់​ដាច់ស្រេច​ថា​នឹង​ទៅ​ទេ​; សំដី​ទឺទែ​; នៅ​ទឺទែ មិនទាន់​ថា​អើ​ថា​ទេ (​ព​. សា​. ) ។​