ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
អង្គញ់
នាមសព្ទ
ឈ្មោះវល្លិមួយប្រភេទ ដើមធំរឹង ផ្លែធំវែងៗ ក្នុងផ្លែមួយៗមានគ្រាប់ច្រើន គ្រាប់ធំៗរាងមូលសំប៉ែត កាលណាទុំមានសាច់រឹង, សម្រាប់យកមកលេងល្បែងមួយប្រភេទ ហៅថា ល្បែងអង្គញ់ ។
ឆ្អឹងមានសណ្ឋានដូចគ្រាប់អង្គញ់ នៅត្រង់ក្បាលជង្គង់
អង្គញ់ជង្គង់ ។
អង្គញ់ស្វា
នាមសព្ទ
ឈ្មោះឈើធំមួយប្រភេទ, ស្លឹកធំៗស្រួចខាងដើមនិងងខាងចុងបន្តិច បណ្ដោយនិងទទឹងស្លឹក ២០ សង់ទីម៉ែត្រ, ផ្លែពាំគ្រាប់ជាសង្កាត់ជាប់គ្នា ផ្លែមួយៗពីរគ្រាប់ក៏មានបីគ្រាប់ក៏មាន, មានគ្រាប់មូលៗទំហំ ៣ សង់ទីម៉ែត្រ, គ្រាប់ទុំមានទ្រង់ទ្រាយនិងសម្បុរក្រហមក្រមៅរលោង ដូចគ្រាប់អង្គញ់សុទ្ធសាធ គ្រាន់តែតូចជាងគ្រាប់អង្គញ់ប៉ុណ្ណោះ, ប៉ុន្តែបើទុកឲ្យយូរទៅមានស្វិតខ្លះ, អង្គញ់ស្វានេះច្រើនដុះក្នុងព្រៃភ្នំនិងព្រៃស្រោង, ដុះបែកជាគុម្ពក៏មាន, ជាឈើមានម្លប់ត្រឈៃល្អ, បើយកគ្រាប់មកដាំនៅទីដទៃក៏បាន, ជាឈើមានប្រយោជន៍ប្រើការរាយរងបាន, ប្រើជាឧសក៏បានការណាស់, ផ្លែទុំជ្រុះគ្រាប់នៅរនោចខែកត្តិកនិងខ្នើតខែមិគសិរ
អង្គញ់ស្វាមានដុះច្រើនណាស់នៅក្រុងព្រះសីហនុ ។
អង្គត់
(អង់-គត់)
នាមសព្ទ
ឈ្មោះវល្លិមួយប្រភេទ សម្រាប់ប្រើការជាថ្នាំស្ងោរផឹករម្ងាប់ពិសពុលចំណីអាហារផ្សេងៗ
វល្លិអង្គត់ច្រើនមានសម្បូណ៌ក្នុងខែត្រកំពត ( ម. ព. អង្គទ ន. ផង ) ។
អង្គទ
(អង់-គត់)
នាមសព្ទ
( ម. ព. អង្គត់ ) ។
នាមសព្ទ
( សំ. បា. ) គ្រឿងប្រដាប់ដើមដៃ, កងកន់ ។
( សំ. អង្គទ ( អង់-គត់ ) ឈ្មោះពានរមួយជាកូននៃពាលីនិងនាងមន្ទោទរី, ជាសេនាព្រះរាម ក្នុងរឿងរាមកេរ្តិ៍ ) ។ ព. ប្រ. ខ្មែរហៅស្វាមួយប្រភេទ មាឌធំ ឥតកន្ទុយ ថា ស្វាអង្គទ ( ហៅប្រៀបដោយពានរឈ្មោះ អង្គទ ក្នុងរឿងរាមកេរ្តិ៍ ) ។
ហៅវល្លិមួយប្រភេទថា វល្លិអង្គទ ប៉ុន្តែច្រើនសរសេរ អង្គត់ ជាង ( ម. ព. នេះ ) ។
អង្គប់
កិរិយាសព្ទ
ទំពាចំណីអាហាររឹងឬស្វិតគប់ៗញំៗព្រោះគ្មានធ្មេញ
អង្គប់អំបុក ។
នាមសព្ទ
នេសាទុបករណ៍ឬគ្រឿងប្រហារមានគន្លឹះថ្លោះបាន
អង្គប់កណ្ដុរ, ខ្លាជាប់អង្គប់ ។