ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ថៃនឹងតំរូវអោយអ្នកដំណើរអន្តរជាតិទាំងអស់បង្ហាញឯកសារបញ្ជាក់ថាពួកគេបានចាក់វ៉ាក់សាំងការពារកូវីដ១៩បានពេញលេញមុនហោះចូលប្រទេសថៃ នេះបើតាមការីអាកាសចរណ៍ថៃ នៅពេលខ្លួនត្រៀមទទួលទេសចរចិនច្រើនឡើងក្រោយពីចិនបើកព្រំដែនឡើងវិញដោយអនុញ្ញាតអោយប្រជាជនខ្លួនធ្វើដំណើរចេញក្រៅប្រទេសចាប់ពីថ្ងៃ៨មករានេះតទៅ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ(CAAT)កាលពីថ្ងៃសៅរ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ផ្តើមពីថ្ងៃចន្ទទី៩មករា ជនបរទេសទាំងអស់ដែលមកដល់ព្រះរាជាណាចក្រថៃចាប់ពីដើមថ្ងៃចន្ទត្រូវតែបញ្ជាក់ថាពួកគេបានចាក់វ៉ាក់សាំងពេញលេញ ឬក៏បង្ហាញឯកសារដែលបញ្ជាក់ថាពួកគេបានជាពីកូវីដ១៩ក្នុងរយៈពេលប្រាំមួយខែ។
អ្នកដំណើរដែលមិនបានចាក់ត្រូវតែបង្ហាញលិខិតពេទ្យណាមួយ ដែលពន្យល់អំពីហេតុផលដែលមិនបានចាក់វ៉ាក់សាំង ។
CAATបាននិយាយថា បណ្តាក្រុមហ៊ុនអាកាសចរណ៍នឹងទទួលខុសត្រូវចំពោះការឆែកពិនិត្យឯកសារមុនពេលអ្នកដំណើរឡើងយន្តហោះ និងបង្ហាញបញ្ជីអំពីចំនួនដងនៃការចាក់សាំងដែលអាជ្ញាធរថៃតំរូវ។វិធានការថ្មីនេះនឹងត្រូវអនុវត្តយ៉ាងតិចក៏ដល់ខុងខែមករា។
ច្បាប់តំរូវអោយអ្នកដំណើរចូលថៃត្រូវចាក់វ៉ាក់សាំងនេះត្រូវបានលុបចោលកាលពីខែតុលា តែឥឡូវយកមកប្រើជាថ្មីនៅពេលចិនចាប់ផ្តើមបើកព្រំដែនឡើងវិញក្រោយឈប់អនុវត្តគោលនយោបាយសូន្យកូវីដ។
ជើងហោះហើរពាណិជ្ជកម្មដំបូងចេញពីចិនមកកាន់ថៃ គឺយន្តហោះជើងហោះហើរMF833នៃក្រុមហ៊ុនអាកាសចរណ៍Xiamen។វានឹងមកដល់ថៃនៅថ្ងៃចន្ទដោយដឹកអ្នកដំណើរ២៨៦នាក់។
ច្បាប់ថ្មីនេះមិនអនុវត្តចំពោះអ្នកកាន់លិខិតឆ្លងដែនថៃ ឬអ្នកដំណើរគ្រាន់តែឆ្លងកាត់ថៃទេ៕
ថៃនាំយកច្បាប់ចាក់វ៉ាក់សាំងដើម្បីចូលប្រទេសមកប្រើឡើងវិញ សំរាប់អ្នកដំណើរអន្តរជាតិទាំងអស់