​ឆេះ​រោងចក្រ​ផលិត​ម្ជុល​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ

1468
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រោងចក្រ​ផលិត​ម្ជុល​គ្រប់​ប្រភេទ​មួយកន្លែង​យ៉ី​ហោ​”​មី​កូ​ដុ​”​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​សង្ស័យ​ផ្តើម​មកពី ម៉ាស៊ីន​ផលិតឡើង​កម្តៅ ឆេះ​រលួយ​ខ្សែភ្លើង រាលដាល ក្នុង​រោងចក្រ​។​

រោងចក្រ​នោះ មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្នុងភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ​ដែល បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ ។​

កម្មករ​បាន​ឲ្យ​ដឹងថា រោងចក្រ​ខាងលើ មាន​កម្មករ​សរុប​ចំនួន​ជាង​១០០​នាក់ ខណៈដែល​កំពុងធ្វើការ​ងារ ស្រាប់តែ​កន្លែង​ម៉ាស៊ីន​ផលិតឡើង​កម្តៅ​រហូតដល់​ឆេះ​រលួយ​ខ្សែភ្លើង​ជា​បណ្តាញ​ឆេះ​ហុយផ្សែង​ខ្មួលខ្មាញ់ ងងឹត​ហុយ​ពេញ​មេឃ ។​

ករណី​ខាងលើ ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​មកពី​អង្គភាព​ជាច្រើន មាន​អង្គភាព​៧១១ កងពលតូច​៧០​ចំនួន​៦​គ្រឿង សាលាខណ្ឌ​ពោធិ​សែន​ជ័យ អង្គភាព​ឆ័​ត្រ​យោង ស្នងការ​រាជធានី​ភ្នំពេញ ចេញទៅ​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់ភ្លើង ៕S/​

​ឆេះ​រោងចក្រ​ផលិត​ម្ជុល​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ

ទីតាំងផ្សាយពាណិជ្ជកម្ម