ដោយៈតារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងទី០៩ ខែមករាឆ្នាំ ២០២៣ នេះសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងអញ្ជើញជាអធិ បតីបើកការដ្ឋានពង្រីកនិងលើកកម្ពស់កម្រិ តគុណភាពផ្លូវជាតិលេខ៧ចាប់ពីរង្វល់មូលស្គន់ទីរួមស្រុក ជើងព្រៃរហូតដល់ទីរួមខេត្តកំពង់ចាម ។

កំណាត់ផ្លូវជាតិលេខ៧នេះត្រូវបានស្តារ និងស្ថាបនាឡើងវិញកាលពីឆ្នាំ១៩៩៩ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) មានទទឹង៧ម៉ែត្រនិង៩ម៉ែត្រ។ កំណាត់ផ្លូវនេះរួមជាមួយស្ពានមិត្តភាពកម្ពុជា -ជប៉ុន (ស្ពា នគីហ្សូណា)ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលប្រទេសជប៉ុ ន ។ ក្រោយមកដោយសារកំណើនសេដ្ឋកិច្ចគួបផ្សំនឹងសកម្មភាពចរាចរណ៍របស់អ្នកដំណើរនិងការដឹកជញ្ជូនមានការកើនឡើងយ៉ាងគំហុកបានប្រែក្លាយកំណាត់ផ្លូវនេះឱ្យទៅជា «ផ្លូវកដប» ដែលមានសភាពចង្អៀតមានការកកស្ទះនិងមានគ្រោះថ្នាក់ ញឹកញាប់ទើបរាជរដ្ឋាភិបាលសម្រេចសាង សង់ពង្រីកនិងលើកកម្រិតគុណភាពកំណា ត់ផ្លូវនេះឡើងវិញឱ្យបានធំទូលាយនិងល្អប្រសើរជាងមុន។

នៅក្នុងរបាយការណ៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថាគម្រោ ងពង្រីកនិងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ នេះមានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រចាប់ពីរង្វង់មូលស្គន់ទីរួមស្រុ កជើងព្រៃទៅដល់រង្វង់មូលគល់ស្ពាន គីហ្សូណាក្រុងកំពង់ចាមនឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ៩សង់ទីម៉ែត្រនិងពង្រីកទទឹងតួផ្លូវពី២គន្លងទៅ៤គន្លងដោយគន្លងនីមួយៗមានប្រវែង ៣.៧៥ម៉ែត្រនិងសួនពុះទ្រូងផ្លូវ១.៥ម៉ែត្រ ។

គម្រោងនេះនឹងរួមបញ្ចូលការសាងសង់ ស្ពានថ្មីចំនួន១កន្លែងប្រវែង៤០ម៉ែត្រមានទទឹង ២៤ម៉ែត្រស្ពានថ្មីចំនួន៦កន្លែងផ្សេងទៀតប្រវែងសរុប១០៦ម៉ែត្រមានទទឹង ១២ ម៉ែត្រនិងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន១កន្លែងទទឹង១០.៥ ម៉ែត្រដាក់ លូគ្រប់ប្រភេទចំនួន៣៣០កន្លែងបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនរថយន្ត២កន្លែងបំពា ក់ស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនលើ សទម្ងន់កម្រិតកំណត់វៃឆ្លាតនិងត្រួតពិនិត្យ ដោយស្វ័យប្រវត្តិ (AI and Weigh-in-Motion)ចំនួន២ កន្លែងនិងបំពាក់ស្លាកសញ្ញាចរាចរណ៍គំនូសចរាចរណ៍បង្គោលគីឡូម៉ែត្រនិងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងផងដែរថាគម្រោងនេះនឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេក ទេសក្វាងចូវវ៉ានអានប្រើប្រាស់រយៈពេល សាងសង់ចំនួន ៤០ ខែនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៦ គ្រោងចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិកដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិនរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិ បាលកម្ពុជាសម្រាប់ការដោះស្រាយផល ប៉ះពាល់ការបោសសម្អាតគ្រាប់មីនយុទ្ធ ភ័ណ្ឌមិនទាន់ផ្ទុះនិងពន្ធអាករផ្សេងៗ។

កំណាត់ផ្លូវជាតិលេខ៧នេះគឺជាខ្សែផ្លូវយ៉ា ងសំខាន់និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្តរួមមាន៖តភ្ជាប់ជាមួយផ្លូវជាតិលេខ៦(ពីរង្វង់មូលទីប្រជុំ ជនស្គន់)ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញនិងទិសដៅខេត្តកំពង់ធំខេត្តសៀម រាបនិងតភ្ជាប់ត្រង់ចំណុចផ្លូវបំបែក ស្រុកព្រៃឈរជាមួយផ្លូវជាតិលេខ៦០ ទៅផ្លូវ ជាតិលេខ៦និងផ្លូវជាតិលេខ៧០ តភ្ជាប់ទៅកាន់ស្រុកកងមាស។ កំណាត់ផ្លូវជាតិនេះក៏តភ្ជាប់ផងដែរជាមួយផ្លូវជាតិលេខ ៧១ត្រង់ចំណុចផ្លូវបំបែកត្រើងទៅកាន់ស្រុកចំការលើនិងចំណុចផ្លូវបំបែកកំពង់ថ្មនិងតភ្ជាប់ទៅស្រុកស្ទឹង ត្រង់តាមរយៈផ្លូវជាតិលេខ៧១សេ។

បន្ថែមពីលើនេះកំណាត់ផ្លូវជាតិនេះក៏តភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ ៨ និងផ្លូវជាតិលេ ខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែងនិងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំនិងផ្លូវជាតិលេខ៧៦និងផ្លូវជាតិ លេ ខ ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសានរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌល គិរីនិងខេត្តរតនគិរីផងដែរ។ មួយវិញទៀតកំណាត់ផ្លូវជាតិនេះក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេ ខ ១១ (AH11 ) ដែលតភ្ជាប់ជាមួយបណ្តា ញខ្សែផ្លូវសំខាន់ៗឆ្ពោះទៅកាន់តំបន់ព្រំដែ ននៃប្រទេសកម្ពុជានិងតភ្ជាប់ជាមួយបណ្តា ញខ្សែផ្លូវរបស់បណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ (GMS) ផងដែរ។

ការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ ៧ នេះឡើងវិញគឺដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្ប ន្នជាពិសេសទំហំចរាចរណ៍និងកំណើននៃការដឹកជញ្ជូនដែលមានការកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ ។ក្រោយបញ្ចប់ការសាងសង់កំណាត់ផ្លូវជាតិនេះនឹងក្លាយជាខ្សែផ្លូវមួយដ៏រឹងមាំធំទូលាយនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហ កម្មព្រមទាំងលើកកម្ពស់ការអភិវឌ្ឍនិងសកម្មភាពសេដ្ឋកិច្ច-សង្គមនៅភូមិសាស្ត្រខេត្តកំពង់ចាមនិងបណ្ដាខេត្តនៅជាប់ព្រំប្រទល់ដែលមានសក្តានុពលក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មលើទំនិញនិងកសិផលសំខា ន់ៗមួយចំនួនដូចជា៖កៅស៊ូ អង្ករ ម្រេច ដំឡូងមី ស្វាយចន្ទី ពោត ចេក អំពៅ ថ្នាំ ជក់ ទុរេនបន្លែផ្លែឈើនិងត្រីសាច់ជាដើម ។ កំណាត់ផ្លូវជាតិ នេះក៏ចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ចាមដែលមានប្រាសាទបុរាណរមណីយដ្ឋានធម្មជាតិនិងវប្បធម៌ប្រវត្តិសា ស្ត្រផងដែរ ។ កំណាត់ផ្លូវជាតិនេះនឹងសម្រួ លការតភ្ជាប់ការដឹកជញ្ជូនទំនិញនិងផលិត ផលរបស់ខេត្តកំពង់ចាមនិងខេត្តជាប់ព្រំប្រទល់ទៅកាន់កំពង់ផែទន្លេបិទដែលកំពុ ងសាងសង់ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងស្រុកនិងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក៕