ដោយៈតារារិទ្ធ(កំពង់ចាម)សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថាគណបក្សប្រជាជននឹងពិនិត្យមើលថាតើយើងអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំពោះការអនុវត្តអ្នកធ្វើនយោ បាយនៅកម្ពុជាត្រូវមានសញ្ជាតិមួយ។

សម្ដេចតេជោហ៊ុនសែនបានលើកឡើងបែបនេះនៅក្នុងពិធីបើកការដ្ឋានស្ដារនិងលើកគុណភាពផ្លូវជាតិលេខ ៧ ពីស្គន់ទៅខេត្តកំពង់ចាមនៃព្រឹកថ្ងៃទី ៩ ខែមករា ២០២៣ ។

ការថ្លែងរបស់សម្ដេចតេជោនាយករដ្ឋ មន្ត្រីធ្វើឡើងបន្ទាប់ពីមានការលើកឡើងរបស់ឯករដ្ឋទូតបរទេសមួយចំនួនដែលតែងចាត់ទុកអ្នកនយោបាយប្រឆាំងនៅកមុន្ពុជាដែលត្រូវរាជរដ្ឋាភិបាលចាប់ឃុំ ខ្លួនថាជាពលរដ្ឋរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍ថាៈ”ខ្ញុំសុំផ្ដាំទៅមិត្តភក្តិបរទេសហើយខ្ញុំបានប្រាប់ទៅឯកអគ្គរដ្ឋទូត ១ ដែលគេចូលចិត្តនិយាយថាអ្នកនេះមានសញ្ជាតិនេះ អ្នកនេះមានសញ្ជាតិនោះដែលទទួលបានការប្តឹងផ្តល់ឬជាប់ឃុំ ឃាំង។ ខ្ញុំបាននិយាយទៅវិញថាខ្ញុំក៏ត្រូវគិតដែរថារដ្ឋធម្មនុញ្ញកម្ពុជាគឺត្រូវកំណ ត់ឲ្យមានសញ្ជាតិតែមួយតែម្ដងឬយ៉ាង ណា?។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា “ដូចជាអាមួយនេះនៅពេលដែលវាជា ប់ទោសឯកអគ្គរដ្ឋទូតនោះថាវាជាស ញ្ជាតិរបស់ប្រទេសនេះ ។ដូច្នេះយើងគួរតែបញ្ចប់តែម្ដងអ្នកធ្វើនយោបាយនៅកម្ពុជាគឺត្រូវតែមានសញ្ជាតិតែមួយគឺសញ្ជាតិកម្ពុជា ។ដូច្នេះមិត្តភក្តិបរទេ សទាំងឡាយបើសិនជានៅតែបន្តនិយា យបែបនេះទៀតអំពីបញ្ហាសញ្ជាតិរបស់ពលរដ្ឋរបស់ខ្ញុំ ហើយនិងពលរដ្ឋរបស់អ្នកឯងមកជាប់គុកនៅស្រុកខ្មែរមកធ្វើ នយោបាយនៅស្រុកខ្មែរ។ ពលរដ្ឋអ្នក ឯងនៅពេលនៅស្រុកអ្នកឯងទៅ…។”

សម្តេចតេជោបន្តថា “បើមិនអញ្ចឹងវានៅ តែស៊ាំតាប៉ែអញ្ចឹង។ អ្នកដែលរស់នៅក្រៅប្រទេសហើយមកធ្វើនយោបាយនៅកម្ពុជា ។ ហើយនៅក្នុងអាស៊ាននេះសួរមើលតើប្រទេសប៉ុន្មានដែលអនុញ្ញា តឲ្យអ្នកនយោបាយមានសញ្ជាតិពីរ។”

សម្តេចបន្តថាយើងគ្រាន់តែហាមឃាត់មនុស្សប្រមាណ១៣ នាក់ប៉ុណ្ណោះឲ្យមានសញ្ជាតិតែមួយ។ទី១.គឺគណៈកម្មា ធិការជាតិរៀបចំបោះឆ្នោតទាំង ៩ នាក់ត្រូវមានសញ្ជាតិតែមួយ ។ បន្ទាប់ទៅតំ ណែង ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋស ភា នាយករដ្ឋមន្ត្រី និង ប្រធានក្រុម ប្រឹ ក្សាធម្មនុញ្ញគឺត្រូវតែមានសញ្ជាតិមួយនៅក្នុងរដ្ឋធម្មនុញ្ញ។

សម្តេចតេជោព្រមានថាបើអ្នកឯងនៅតែ តាប៉ែថា អ្នកនេះសញ្ជាតិអ្នកឯង អ្នក នោះសញ្ជាតិអ្នកឯងទៀត។ គណបក្ស ប្រជាជននិងពិនិត្យមើលថា តើអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំពោះការអនុ វត្តអ្នកធ្វើនយោបាយនៅកម្ពុជាត្រូវមានសញ្ជាតិមួយឬ? ។

សម្តេចតេជោបានបន្តថាកន្លងមកមានបងប្អូនមួយចំនួនបានលើកឡើងបញ្ហានេះដោយសារតែបញ្ហាអតីតកាលឈឺ ចាប់ដោយសារសង្រ្គាម បងប្អូនមួយចំ នួនទៅរស់នៅក្រៅប្រទេសហើយយើងអនុញ្ញាតឲ្យមកចូលរួមកសាងប្រទេស ។ ប៉ុន្តែបើឯងអគ្គរដ្ឋទូតនោះនៅតែបន្តធ្វើបែបនេះទៀតយើងនឹងពិនិត្យពិចារ ណាឡើងវិញគឺតម្រូវឲ្យអ្នកធ្វើនយោ បាយនៅកម្ពុជាមានសញ្ជាតិតែមួយដើម្បីបញ្ចប់ស្ថានភាពទៅលើការទាម ទារទាំងឡាយទាក់ទងនឹងជាមួយហ្នឹងរឿងសញ្ជាតិនេះ។

សម្តេចតេជោសង្ឃឹមថាសំដីរបស់សម្តេចត្រូវបានស្ថានទូតនានាទទួលយកទៅបកប្រែស្ដាប់ឡើងវិញ។ហើយឥឡូវនេះស្ថាន ទូតមួយចំនួនប្រហែលជាកំពង់ស្ដាប់ការនិយាយរបស់ខ្ញុំ។នៅលើទឹកដីអ្នកឯងវាជាពលរដ្ឋរបស់អ្នកឯងប៉ុន្តែប្រសិនជាអ្នកនោះកំពុងធ្វើនយោបាយនៅកម្ពុជាអ្នកនោះគឺជាសញ្ជាតិកម្ពុជា។ដើម្បីដោះស្រាយបញ្ញានេះយើងត្រូវឲ្យអ្នកធ្វើនយោបាយត្រូវមានសញ្ជាតិតែមួយ ៕