​CPP​អះអាងថា​គោលនយោបាយ​ចំនួន​១១​ខ​នឹង​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​ដល់​ពលរដ្ឋ​

1103
ចែករម្លែក

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​ថ្នាក់​ពង្រឹង​ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​កាលពី​កន្លងទៅនេះ​បានលើកឡើង​ថា​គោលនយោបាយ​សំខាន់​ចំនួន​១១​ខ​របស់​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​សារៈសំខាន់​ណាស់​ដែលជា​ចក្ខុវិស័យ​រួម​រយៈពេល​៥​ឆ្នាំ​ខាងមុខ​។​ក្នុងការ​ចូលរួម​លើកកម្ពស់​គុណភាព​ជីវិត​និង​សម្រួល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។​

​ក្នុងឱកាស​ចុះ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ស្ថិតនៅ​ឃុំ​ត្រពាំង​ព្រះ​និង​ឃុំ​មៀន នៃ​ស្រុក​ព្រៃឈរ កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ លោក ប៉ាន សូរ​ស័ក្តិ​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ព្រៃឈរ​និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​មណ្ឌល​ខេត្តកំពង់ចាម​។​

​លោក​បានធ្វើ​ការបកស្រាយ​ជូន​ប្រជាពលរដ្ឋ​អំពី​អត្ថន័យ និង​សារៈសំខាន់​នៃ​គោលនយោបាយ​១១​ខ របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការកសាង​និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៨-២០២៣ ។ គោលនយោបាយ​ទាំងអស់នេះ​គឺជា​ទិសដៅ​ផែនការ​សកម្មភាព​ចំពោះមុខ​ដែល​គណបក្ស​ប្រជាជន​ត្រូវ​អនុវត្តន៍ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ឆ្ពោះទៅ​ត្រើយ​សុភមង្គល និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​ទន្ទឹមនេះ

​លោក​ប្រធាន​បាន​ឡើង​ថ្លែង​នូវ​សារ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​ដែល​ផ្តោត​សំខាន់​លើ​ស្នាដៃ​ដឹកនាំ និង​សមិទ្ធផល​ធំៗ​រយៈពេល ៣៩​ឆ្នាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ស្តារ និង​អភិវឌ្ឍ​ប្រទេស​ចេញពី​គំនរ​ផេះផង់​នៃ​ភ្លើងសង្គ្រាម រហូត​ទទួលបាន​សុខសន្តិភាព វឌ្ឍនភាព និង​កិត្តិនាម​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ​។​
​ ​
​ក្នុងឱកាស​នោះដែរ លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​-​សមាជិកា ដែល​កន្លងមក បាន​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​បានផ្តល់​យុត្តិធម៌​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​រូប​សញ្ញា​ទេវតា​បាចផ្កា និង​មាន​លេខ​រៀង​ទី ២០ នៅលើ​សន្លឹកឆ្នោត ដើម្បី​ទទួលបាន​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៦ និង​នីតិកាល​បន្តបន្ទាប់​ទៀត​៕S/

​CPP​អះអាងថា​គោលនយោបាយ​ចំនួន​១១​ខ​នឹង​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​ដល់​ពលរដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម