ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ ព្រះអង្គម្ចាស់វីលលៀមបារម្ភថាទ្រង់ហារីត្រូវបាន “លាងខួរ” ដោយអ្នកព្យាបាលផ្លូវចិត្តរបស់ទ្រង់។
ទ្រង់ហារីបានអះអាងថា ព្រះរាមរបស់ទ្រង់បានទាក់ទងមកទ្រង់ បន្ទាប់ពីកម្មវិធីប្រគល់ពានរង្វាន់ Well Child ឆ្នាំ ២០១៩ បន្ទាប់ពីបានឃើញទ្រង់មានព្រះទ័យរំជើបរំជួលនៅលើកញ្ចក់ទូរទស្សន៍ ហើយចាប់ផ្តើមដាក់ជាចម្ងល់អំពីស្ថានភាពផ្លូវចិត្តរបស់ទ្រង់។
ទ្រង់ហារីបានសរសេរនៅក្នុងសៀវភៅជីវប្រវត្តិថ្មីរបស់ទ្រង់ Spareថា ការទាក់ទងមកនោះបានបង្កឱ្យមានការឈ្លោះប្រកែកគ្នារយៈពេល ៧២ ម៉ោងហើយទ្រង់ថែមទាំងបានជំរុញឱ្យព្រះអង្គម្ចាស់វីលលៀមចូលរួមជាមួយទ្រង់នៅក្នុងវគ្គព្យាបាលផ្លូវចិត្តមួយរបស់ទ្រង់ដើម្បីបង្ហាញថាមិនមានអ្វីអាក្រក់កើតឡើងទៀតផង។
ទ្រង់បានសរសេរថា “ព្រះរាមមានបន្ទូលថា ទូលបង្គំខ្ញុំមិនស្រួលខ្លួន។ ទ្រង់មានបន្តូលម្ដងទៀតថា ទូលបង្គំខ្ញុំត្រូវការជំនួយ។ ទូលបង្គំខ្ញុំបានរំលឹកដល់ទ្រង់ថា ទូលបង្គំកំពុងធ្វើការព្យាបាល”។
“តាមពិត ថ្មីៗនេះ ទ្រង់បានមានបន្ទូលប្រាប់ទូលបង្គំខ្ញុំថា ទ្រង់ចង់យាងទៅជាមួយខ្ញុំម្ចាស់ទៅវគ្គនេះដែរ ព្រោះទ្រង់សង្ស័យថា ទូលបង្គំខ្ញុំកំពុងត្រូវបានលាងខួរ”៕
ព្រះម្ចាស់វីលលៀមនិងព្រះអង្គម្ចាស់ហារីចូលរួមដង្ហែសពព្រះម្ចាស់ក្សត្រិយ៍អេលីហ្សាបេតកាលពីថ្ងៃទី១៤កញ្ញា ឆ្នាំ២០២២