ដោយៈតារារិទ្ជ(កំពង់ចាម)នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៤ខែ កមរាខាងមុខសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានប្រកាសថានឹងផ្តល់វេទិកាទៅឲ្យអ្នកសារព័ត៌មានអាចសួរសំណួរទៅសម្តេចបាន ។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានពង្រីកនិងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ ៧ ចាប់ពីរង្វល់មូលស្គន់ទីរួមស្រុកជើងព្រៃរហូតដល់ទីរួមខេត្តកំពង់ ចាមនាព្រឹកថ្ងសទី ៩ ខែ មករា ២០២៣ នេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«នៅក្នុងវេទិការវាងនាយករដ្ឋមន្រ្តី និង អ្នកសារព័ត៌មាន ឆ្នាំនេះប្រហែលជាខ្ញុំទុកឱកាសខ្លះឲ្យ អ្នកសារព័ត៌មានមានសំណួរមកកាន់ខ្ញុំនៅពេលនោះ ។ ដើម្បីយើងអាចឆ្លងឆ្លើយគ្នាទៅលើបញ្ហាខ្លះ ។»

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ឆ្នាំនេះបើគិតមិនដល់ពេលនេះសម្តេចបានចូលកាន់តំណែងគ្រប់គ្រងរដ្ឋរយៈពេល ៤៤ ឆ្នាំ មកហើយ។ ហើយនៅសល់តែ ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះក៏នឹងគ្រប់ ២៨ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី ។ ហើយថ្ងៃនោះហើយគឺជាថ្ងៃដែលសម្តេចត្រូវជួបជាមួយអ្នកសារព័ត៌មាន (១៤ មករា )។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងជាការកត់សម្គាល់ថានៅក្នុងទីនេះបទពិសោធន៍នៅប្រទេសកម្ពុជា ។ ប្រទេសយើងលេចលង់ដោយសារតែបញ្ញាសង្គ្រាមឆាបឆេះ នៅក្នុងទឹកដីរបស់យើង គឺចាប់ពីថ្ងៃ ១៨ មីនាឆ្នាំ ១៩៧០ ទម្លាក់សម្ដេចព្រះនរោត្តម សីហនុ គឺជាការចាប់ផ្ដើមបង្កើតនៅភ្លើងសង្គ្រាម។ សម្តេចបន្តថាទោះបីមកដល់ពេល នេះសង្គ្រាមបានផុតរលត់ទៅហើយក្រី ក៏ប៉ុន្តែគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅតែបង្កឲ្យមានមនុស្សស្លាប់និងរបួស ។ ហេតុដូចនេះហើ់យបានជារាជរដ្ឋាភិបាលបង្កើតមូល និធិដើម្បីដោះគ្រាប់មីននិងគ្រាប់ទាន់ផ្ទុះឲ្យអស់ដែលយើងបានកំណត់ឆ្នាំ២០២៥ជាឆ្នាំដែលគ្មានគ្រា ប់មីននៅកម្ពុជា ។ បើតាមសម្តេចតេជោ ហ៊ុន សែន បច្ចប្បន្នយើងនៅផ្ទែដីប្រមាណ ៧០០ គីឡូម៉ែត្រការ៉េទៀតដែលនៅមានគ្រាប់មីន ៕