ដោយ៖តារារិទ្ធ(កំពង់ចាម )ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖សន្តិភាពនិងការអភិវឌ្ឍគឺត្រូវដើរទន្ទឹមគ្នានេះ ជាយុទ្ធសាស្ត្រចម្បងរបស់គណបក្សប្រជាជនកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះនៅក្នុងពិធីបើកការដ្ឋានពង្រីកនិងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ ៧ ចាប់ពីរង្វល់មូលស្គន់ទីរួមស្រុកជើង ព្រៃរហូតដល់ទីរួមខេត្តកំពង់ចាមនាព្រឹកថ្ងសទី ៩ ខែ មករា ២០២៣ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ អ្វីដែលសំខាន់នៅពេលនេះគឺរក្សាឲ្យបាននូវ សន្តិភាពសម្រាប់ការអភិវឌ្ឍ ។ សម្តេចបន្តថា៖យើងក៏ត្រូវមើលឲ្យឃើញច្បាស់ ថាសន្តិភាពមួយមិនអាចគង់វង្សបានទេប្រសិនបើកគ្មានការអភិវឌ្ឍ ។ ចំណុចនេះគឺជាចំណុចតភ្ជាប់រវាងវិចារវិទ្យារវាងម្ខាងសន្តិ ភាពនិងម្ខាងនៃការអភិវឌ្ឍ ។ បើគ្មាន សន្តិភាពគឺមិនអាចមានការអភិវឌ្ឍ ។ ហើយបើមិនមានការអភិវឌ្ឍក៏មិនអាចរក្សាបាននូវសន្តិភាពដែរ។ ដូច្នេះសន្តិភាពនិងការអភិវឌ្ឍគឺត្រូវដើរទន្ទឹមគ្នានេះជាយុទ្ធសាស្ត្រ ចម្បងរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោបន្តថាមុននិយាយទៅដល់បញ្ហាដទៃទៀតគឺត្រូវនិយាយពីសិទ្ធិរស់រានមានជីវិត ។ បើមិនមានសិទ្ធិនេះទេវាក៏គ្មានសិទ្ធិដទៃកើតឡើងដែរ ។ដូចជាសម័យខ្មែរក្រហ មនិងសង្គ្រាមវាមានស្គាល់ជីវិតមនុស្សទេ ខ្មែរក្រហមដែលស្គាល់ពីសិទ្ធិមនុស្សទេ ។ ដូច្នេះហើយបានជាសំណូមពររបស់សម្តេចត្រូវធ្វើយ៉ាងម៉េចរក្សាសន្តិភាពឱ្យបានហើយតាម រយៈនៃឱកាសពេជ្រនោះហើយដែលយើងត្រូវជំរុញការអភិវឌ្ឍនិងយកការអភិវឌ្ឍដើម្បីពង្រឹងសន្តិភាព ៕