ស្អែកព្រឹក អ្នកនៅកណ្តាលក្រុងព្រះសីហនុ មានទឹកស្អាតប្រើវិញហើយ
ដោយៈ ប.ខុន / ភ្នំពេញៈ ការបញ្ជូនទឹកឆៅពីអាងទី៣ បានទៅដល់ស្ថានីយផលិត ទឹកស្អាតទី៣ ហើយ នៅវេលាម៉ោង ៨ យប់ថ្ងៃទី៩ ខែមករានេះ អាចនិយាយបានថា នៅព្រឹកថ្ងៃទី១០ ខែមករា តំបន់កណ្តាលក្រុងព្រះសីហនុ មានទឹកស្អាតប្រើប្រាស់ វិញហើយ បន្ទាប់ពីអត់មានទឹកស្អាត សម្រាប់ប្រើដោយកន្លែង ក្រោយពីបាក់ទំនប់ អាងទឹកលេខ២ ដែលជាប្រភពផ្គត់ផ្គង់ទឹក ឆៅ ដល់ស្ថានីយផលិតទឹកស្អាតទី៣ រួចមក។