ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ចិនបានបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវអន្តរជាតិជាលើកដំបូងចាប់តាំងពីប្រទេសនេះបានដាក់កំហិតលើការធ្វើដំណើរក្នុងខែមីនាឆ្នាំ ២០២០។
អ្នកដំណើរដែលចូលមកដល់នឹងលែងត្រូវធ្វើចត្តាឡីស័កទៀតហើយ ដោយសម្គាល់ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយកូវីដរបស់ប្រទេសនេះខណៈខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងករណីឆ្លង។
ពួកគេនឹងនៅតែត្រូវការភស្តុតាងនៃការធ្វើតេស្តិ៍ PCRអវិជ្ជមាន ដែលបានធ្វើឡើងក្នុងរយៈពេល ៤៨ ម៉ោងនៃការធ្វើដំណើរ។
ចំណាត់ការនេះត្រូវបានស្វាគមន៍ដោយមនុស្សជាច្រើន ដែលចង់ជួបជុំគ្រួសារឡើងវិញ។
នៅទីក្រុងហុងកុង មនុស្ស ៤០០.០០០ នាក់ត្រូវគេរំពឹងថានឹងធ្វើដំណើរចូលទៅចិនដីគោកក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះដោយមានការតម្រង់ជួរវែងៗសម្រាប់ជើងហោះហើរទៅកាន់ទីក្រុងនានារួមទាំងទីក្រុងប៉េកាំង និង សៀមិន (Xiamen) ។
កាលពីថ្ងៃអាទិត្យ ឡានក្រុងពីរជាន់ ដែលផ្ទុកអ្នកដំណើរ បានមកដល់ស្ពានហុងកុង-ជូហៃ-ម៉ាកាវ ដើម្បីជិះឡានក្រុងបន្តទៅកាន់ខេត្តក្វាងទុងដែលក្នុងចំណោមពួកគេគឺជានិស្សិតមហាវិទ្យាល័យដែលត្រឡប់ទៅស្រុកកំណើតវិញ។
បុរសម្នាក់បានប្រាប់ BBCថា គាត់មិនបានជួបក្រុមគ្រួសាររបស់គាត់បីឆ្នាំមកហើយ ហើយមិនអាចទប់អារម្មណ៍រំភើបចិត្តបានទេ ដោយគ្រាន់តែទៅទិញសំបុត្រត្រឡប់ទៅចិនដីគោកវិញភ្លាមប៉ុណ្ណោះ។
ស្ត្រីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថានាងមិនបានឃើញឪពុកម្ដាយរបស់នាងជាច្រើនឆ្នាំមកហើយ ត្បិតម្នាក់ក្នុងចំណោមពួកគាត់មានជំងឺមហារីកពោះវៀនធំក៏ដោយ ហើយបាននិយាយថានាងមានអារម្មណ៍រីករាយណាស់៕
នៅទីក្រុងហុងកុង មនុស្ស ៤០០.០០០ នាក់ត្រូវគេរំពឹងថានឹងធ្វើដំណើរចូលទៅចិនដីគោកក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ
ប្រជាជនចិននាំគ្នាទៅបន្តសុពលភាពលិខិតឆ្លងដែន នៅពេលការរឹតត្បិតកូវីដ ត្រូវបានដកចេញ