ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំលោក ទ្រី ណារ៉េត អភិបាលរង និងមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ក្រុមការងារសង្កាត់ និងក្រុមហ៊ុន សៅ សុវ័ន្ត ចុះអនុវត្តការងារអ៊ុតកៅស៊ូ ផ្លូវបេតុង សំបុកមាន់ ចាប់ពីវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រហូតដល់ផ្លូវលេខ៤២ ព្រំប្រទល់ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមរបស់ បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

លោកអភិបាលខណ្ឌកំបូល បានបញ្ជាក់ថា៖ ផ្លូវមានសារៈសំខាន់ណាស់ ជាសរសៃឈាមសេដ្ឋកិច្ច និងសម្រាប់ធ្វើដំណើររបស់ប្រជាពលរដ្ឋ គ្រប់ទិសទី ក្នុងតំបន់ និងក្រៅតំបន់ ចេញចូលរាល់ថ្ងៃ ដូច្នេះសូមបងប្អូន ជួយថែទាំឱ្យបានល្អ ហើយក្រុមហ៊ុន ត្រូវធ្វើឱ្យមានគុណភាពជាប់បានយូរ៕/V-PC