ដោយ:សុវណ្ណកុម្ភ:/ភ្នំពេញ:ក្នុងជំនួបកាលពីចុងសប្ដាហ៍កន្លង មកក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមCambodia Volleball All Starក្នុងលទ្ធផល៣សិតទល់២សិត។
នេះជាការប្រកួតកំដៅសាច់ដុំត្រៀមសម្រាប់ការប្រកួតជាលក្ខណ:អន្តរជាតិនានា ពិសេសស៊ីហ្គេមនាពេលខាងមុខ។

តាមរយ:ការប្រកួតដ៏ស្វិតស្វាញចំនួន៥សិតពេញក្រុមជម្រើសជាតិកម្ពុជានៅតែមានសមត្ថភាពទាល់តែបាន។

លោកអាំងសេរីពិសិដ្ឋអឝ្គលេខាធិការសហព័ន្ធបាននិយាយថានេះជាការកំដៅសាច់ដុំដ៏សំខាន់ព្រោះនៅខែកុម្ភ:ខាងមុខនេះក្រុមជម្រើសជាតិកម្ពុជាត្រូវប្រកួតជាមិត្តភាពជាមួយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់បារាំងហើយក៏មានការប្រកួតច្រើនទៀតដែរដូចជាការប្រកួតពានរង្វាន់នៅម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងសិង្ហបូរី។

សូមបញ្ជាក់ថាក្រុមCambodia Volleyball All Starគឺសហព័ន្ធ បានសហការជាមួយភាគីពាក់ព័ន្ធបង្កើតឪ្យមានក្រុមនេះឡើងដោយប្រមូលជើងខ្លាំងដែលដើរប្រកួតនៅក្រៅប្រព័ន្ធនិងមួយចំនួនទៀតមកពីក្លិបធំៗក្រោមការដឹកនាំរបស់លោក អ៊ូ សុផល មកពីក្រសួងមហាផ្ទៃ៕សរន-PC