ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ព្រះអង្គម្ចាស់ហារីនៅថ្ងៃចន្ទនេះបានបើកការវាយប្រហារដ៏អស្ចារ្យមួយទៀតលើមហេសីរបស់ស្តេចឆាល គឺម្ចាស់ក្សត្រិយ៍ខាមីលឡា (Camilla)ដោយចាត់ទុកទ្រង់ជា “ស្រីគ្រោះថ្នាក់” និង “ស្រីបិសាច” ខណៈទ្រង់បន្តការផ្សព្វផ្សាយជាសាធារណៈសម្រាប់សៀវភៅជីវប្រវត្តិ Spare ដ៏កក្រើករបស់ទ្រង់។
ទ្រង់ហារី ព្រះជន្ម ៣៨ វស្សាបានផ្តោតការវាយប្រហារលើម្ចាស់ក្សត្រិយានី ខណៈកំពុងមានបន្ទូលជាមួយពិធីករកម្មវិធី 60 Minutes របស់ទូរទស្សន៍ CBS Newsលោក អាន់ឌឺសុន ឃូភើ (Anderson Cooper) ដែលបានសួរទ្រង់ហារីអំពីការចោទប្រកាន់ដ៏អាក្រក់ជាច្រើន ដែលទ្រង់បានធ្វើឡើងអំពីម្ចាស់ក្សត្រិយ៍ខាមីលឡានៅក្នុងទំព័រសៀវភៅ។
ដោយសំដៅលើបទសម្ភាសន៍ឆ្នាំ ១៩៩៥ ដែលក្នុងនោះមាតារបស់ទ្រង់គឺព្រះនាងដាយអាណា ដែលសំដៅទៅខាមីលឡាជា “មនុស្សទីបីក្នុងអាពាហ៍ពិពាហ៍របស់ទ្រង់” ព្រះអង្គហារីបានមានបន្ទូលថាការបកអាក្រាតមួយនេះបានប្រែក្លាយម្ចាស់ក្សត្រិយ៍បច្ចុប្បន្នទៅជា “បិសាច” ដោយបន្ថែមថា “ទ្រង់ត្រូវការការស្តារមុខមាត់របស់ទ្រង់ឡើងវិញ”។
យោងតាមហារី ដែលបានបង្ហាញនៅក្នុងសៀវភៅរបស់ទ្រង់ដែរថាទ្រង់និងវីលលៀម “បានអង្វរ”បិតារបស់ពួកទ្រង់កុំឱ្យរៀបអភិសេកជាមួយខាមីលឡាបំណងប្រាថ្នាដើម្បីផ្លាស់ប្តូរមុខមាត់សាធារណៈរបស់ទ្រង់មួយនេះបានធ្វើឱ្យទ្រង់ “ក្លាយជាមនុស្សគ្រោះថ្នាក់”។
ទ្រង់ចោទប្រកាន់មាតាចុងរបស់ទ្រង់អំពី “ការដោះដូរព័ត៌មាន” ជាមួយសារព័ត៌មានក្នុងគោលបំណងដើម្បីទទួលបានសាច់រឿងវិជ្ជមានបន្ថែមទៀតអំពីខ្លួនទ្រង់ មុនពេលលើកឡើងថា “ទំនាក់ទំនង” របស់ទ្រង់ជាមួយប្រព័ន្ធផ្សព្វផ្សាយនឹងបញ្ចប់ដោយ “មនុស្សរស់ ឬមិនអ៊ីចឹងសាកសព ដែលទុកចោលលើដងផ្លូវ”។
ទ្រង់បានមានបន្ទូលប្រាប់លោកឃូភើថា “តម្រូវការរបស់ទ្រង់ដើម្បីស្តារមុខមាត់របស់ទ្រង់ឡើងវិញបានធ្វើឱ្យទ្រង់ក្លាយជាមនុស្សគ្រោះថ្នាក់ដោយសារតែទំនាក់ទំនងដែលទ្រង់កំពុងបង្កើតឡើងនៅក្នុងសារព័ត៌មានអង់គ្លេស”។
“ហើយមានឆន្ទៈបើកចំហទាំងសងខាងក្នុងការដោះដូរព័ត៌មានគ្នា។ ហើយដោយសារគ្រួសារមួយ ដែលបានកសាងឡើងតាមឋានានុក្រមនិងជាមួយទ្រង់ ដែលនឹងក្លាយជាព្រះមហាក្សត្រិយានីនោះច្បាស់ជានឹងមានមនុស្ស ឬសាកសពទុកចោលនៅលើផ្លូវ ដោយសារតែរឿងនេះ”៕
ទ្រង់ហារីនិងម្ចាស់ក្សត្រិយ៍ខាមីលឡា